Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខណៈរុស្ស៊ីកំពុងអភិវឌ្ឍន៍ គ្រាប់មីស៊ីលបាញ់ចេញពីរថភ្លើង អាមេរិកអះអាងថា «វ៉ាស៊ីនតោនមានអាវុធនុយក្លេអ៊ែរ ជារនាំងការពារខ្លួនដ៏មានប្រសិទ្ធភាព»

  • បោះពុម្ព

 (វ៉ាស៊ីនតោន)៖ មន្ត្រីយោធាអាមេរិក លោកអនុសេនីយ៍ឯក Paul W. Tibbets IV បានអះអាងថា សហរដ្ឋអាមេរិក បានចាត់ទុកអាវុធនុយក្លេអ៊ែរ គឺជារនាំងការពារខ្លួនដ៏មានប្រសិទ្ធិភាព និងមិនអាចខ្វះបានក្នុងនាមជាមហាអំណាច  ខណៈទីក្រុងម៉ូស្គូកំពុងអភិវឌ្ឍន៍មីស៊ីលផ្លោងឆ្លងទ្វីប ICBM បំពាក់នៅលើរថភ្លើង។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៧។ ថ្លែងនៅក្នុងពិធីមួយរៀបចំឡើងក្នុងរដ្ឋ Nebraska លោក Tibbets បានលើកឡើងយ៉ាងដូច្នេះថា «ចាប់តាំងពីសម័យអតីតប្រធានាធិបតីអាមេរិក លោក Eisenhower មកទល់បច្ចុប្បន្ន អាវុធនុយក្លេអ៊ែរ គឺជារនាំងការពារខ្លួនដ៏មានប្រសិទ្ធិភាព ដែលយើងចាំបាច់ត្រូវតែមាន ក្នុងនាមជាមហាអំណាច... ត្បិតវាបានរក្សាស្ថេរភាពយុទ្ធសាស្ត្រ អស់រយៈពេលជាច្រើនឆ្នាំមកនេះ ហើយ សហរដ្ឋអាមេរិកនឹងបន្តធ្វើទំនើបកម្មវិស័យយោធារបស់ខ្លួន»។

គួរបញ្ជាក់ថា ការថ្លែងបែបនេះរបស់ លោក Paul W. Tibbets IV ធ្វើឡើងចំពេលទីក្រុងម៉ូស្គូ កំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍មីស៊ីល ICBM បំពាក់នៅលើរថភ្លើង ដែលអាចនឹងចាប់ ផ្ដើមធ្វើតេស្ដសាកល្បងជាលើកដំបូងនៅឆ្នាំ២០១៩៕

ដកស្រង់ពី៖ Fresh News