Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាមេរិកបើកឆ្វែលយន្តហោះទម្លាក់គ្រាប់បែកនៅឧបទ្វីបកូរ៉េ បន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីល

  • បោះពុម្ព

(សេអ៊ូល)៖ សហរដ្ឋអាមេរិក បានបើកឆ្វែលយន្តហោះទម្លាក់គ្រាប់បែក B-1B ពីលើដែនដីនៃឧបទ្វីបកូរ៉េ ក្នុងពេលបង្ហាញពីសមត្ថភាពយោធារបស់ខ្លួននៅថ្ងៃអាទិត្យ បន្ទាប់ពីរដ្ឋាភិបាលក្រុង ព្យុងយ៉ាង ទើបតែបាញ់សាកល្បងគ្រាប់មីស៊ីលឆ្លងទ្វីប (ICBM) កាលពីពេលថ្មីៗកន្លងទៅនេះ នេះបើយោងតាមប្រភពពីកងទ័ព អាកាសអាមេរិក និងកូរ៉េខាងត្បូង ដកស្រង់ដោយសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧នេះ។

 យន្តហោះ B-1B បានហោះហើរដើម្បីជាការឆ្លើយតបដោយផ្ទាល់ ទៅលើការបាញ់សាកល្បងគ្រាប់មីស៊ីលថ្មីៗនេះ និងការបាញ់សាកល្បងគ្រាប់រ៉ុកកែត Hwansong-14 កាលពីថ្ងៃទី០៣ ខែកក្កដាកន្លងទៅនេះ នេះបើយោងតាមថ្លែងការណ៍របស់សហរដ្ឋអាមេរិក។ កងទ័ពអាកាសកូរ៉េខាងត្បូងបានលើកឡើងថា យន្តហោះនេះបានហោះហើរនៅថ្ងៃអាទិត្យតាំងពីពេលព្រឹកព្រលឹម។

ថ្មីៗនេះប្រទេស កូរ៉េខាងជើង បានលើកឡើងថា ខ្លួនបានបាញ់សាកល្បងគ្រាប់មីស៊ីលឆ្លងទ្វីបមួយគ្រាប់ទៀត ប្រកបដោយភាពជោគជ័យ កាលពីថ្ងៃសុក្រកន្លងទៅនេះ ដើម្បីបង្ហាញពីសមត្ថភាពរបស់ខ្លួន ក្នុងការវាយប្រហារដែនដីអាមេរិក និងជាការព្រមានដល់ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ៕

ដកស្រង់ពី៖FRESH NEW