Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាជ្ញាធរឥណ្ឌា «រឹបអូសបានគ្រឿងញៀនច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ គឺហេរ៉ូអ៊ីនចំនួនជាង ១,៥០០គីឡូក្រាម តម្លៃ ៥៤៥លានដុល្លារអាមេរិក»

  • បោះពុម្ព

(ញូដេលី)៖ អាជ្ញាធរឥណ្ឌាបាននិយាយថា ខ្លួនបានរឹបអូសគ្រឿងញៀនប្រភេទហេរ៉ូអ៊ីនជាង ១,៥០០ គីឡូក្រាម ហើយដែលនេះគឺជាការរឹបអូសគ្រឿងញៀនធំបំផុត នៅក្នុងប្រវត្តិសាស្ត្រឥណ្ឌានាសម័យថ្មីនេះ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅល្ងាចថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០១៧។ អ្នកនាំពាក្យឆ្មាំសមុទ្រឥណ្ឌា នៅក្នុងសេក្ដីថ្លែងការណ៍របស់ខ្លួន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «គ្រឿងញៀនប្រភេទហេរ៉ូអ៊ីនមានទម្ងន់ជាង ១,៥០០គីឡូក្រាម ឬមានតម្លៃស្មើនឹង ៥៤៥លានដុល្លារ ត្រូវបានគេរកឃើញនៅលើកប៉ាល់ដឹកទំនិញមួយគ្រឿង កាលពីថ្ងៃអាទិត្យ នៅឯឆ្នេរភាគខាងលិចនៃរដ្ឋ Gujarat»។

ឆ្មាំសមុទ្រឥណ្ឌាបានឱ្យដឹងទៀតថា កាប៉ាល់មួយគ្រឿងនេះ បានចុះបញ្ជីក្នុងប្រទេសប៉ាណាម៉ា ហើយបានធ្វើដំណើរចេញពីប្រទេសអ៊ីរ៉ង់ ប៉ុន្តែត្រូវបានស្ទាក់ចាប់នៅក្នុងដែនទឹកឥណ្ឌា បន្ទាប់ពីវាបានធ្វើដំណើរអស់រយៈពេល ០៣ថ្ងៃ កន្លងទៅនេះ។

គួរបញ្ជាក់ថា កប៉ាល់ខាងលើមានក្រុមនាវិក ០៨នាក់ ប៉ុន្តែមកទល់ពេលនេះពុំទាន់មានសេចក្ដីរាយការណ៍ពីការចាប់ខ្លួន មនុស្សណាម្នាក់នោះទេ។ ដោយឡែកបើតាមច្បាប់ឥណ្ឌា អ្នករត់ ពន្ធគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន អាចនឹងត្រូវផ្ដន្ទាទោសអប្បបរមាឱ្យជាប់ពន្ធនាគារ ១០ឆ្នាំ៕

ដកស្រង់ពី៖ Fresh News