Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិនតបទៅអាមេរិកវិញ៖ «ទីក្រុងវ៉ាស៊ីនតោន មិនគួរយករឿងពាណិជ្ជកម្ម ទៅពាក់ព័ន្ធបញ្ហាកូរ៉េខាងជើង»

  • បោះពុម្ព

  (ប៉េកាំង)៖ ចិនបានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនមិនគួរយករឿងពាណិជ្ជកម្ម មកចូលពាក់ព័ន្ធក្នុងការពិភាក្សាអំពីកម្មវិធី មីស៊ីល-នុយក្លេអ៊ែរ របស់កូរ៉េខាងជើងនោះឡើយ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់ទីក្រុងប៉េកាំងថា មិនបានធ្វើសកម្មភាពអ្វីទាំងអស់ ចំពោះទីក្រុងព្យុងយ៉ាង ទោះបីជាបានចំណេញលុយកប់ៗ ពីការធ្វើមុខជំនួញជាមួយសហរដ្ឋអាមេរិក។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០១៧។ អនុរដ្ឋមន្រ្តីពាណិជ្ជកម្មចិន លោក Qian Keming បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា «យើងជឿជាក់ថា បញ្ហាអាវុធនុយក្លេអ៊ែរ-មីស៊ីលផ្លោង របស់កូរ៉េខាងជើង និងវិស័យពាណិជ្ជកម្មចិន-អាមេរិក  គឺជារឿងពីរដែលមានភាពខុសស្រឡះពីគ្នាទាំងស្រុង ហើយពុំមានចំណងទាក់ទងអ្វីបន្តិចឡើយ  និងមិនគួរលើកយកមកពិភាក្សារួមគ្នានោះទេ»។

គួរបញ្ជាក់ថា បន្ទាប់ពីកូរ៉េខាងជើងបានធ្វើតេស្ត បាញ់មីស៊ីលផ្លោងឆ្លងទ្វីបសាជាថ្មីម្តងទៀត ក្នុងរយៈពេលមិនដល់មួយខែផងនោះ បន្ទាប់ពីការសាកល្បងមីស៊ីល ICBM លើកទីមួយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើប្រព័ន្ធ Twitter កាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា «ខ្ញុំខកចិត្តជាខ្លាំងចំពោះចិន។

អតីតបណ្តាមេដឹកនាំដ៏ឆោតល្ងង់របស់យើង បានអនុញ្ញាតឲ្យពួកគេ (ចិន) កើបលុយរាប់រយពាន់លានដុល្លារ ក្នុងមួយឆ្នាំ ពីការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ តែផ្ទុយទៅវិញពួកគេ ពុំបានធ្វើក៏ដូចជាជួយអ្វីទាំងអស់ សម្រាប់ពួកយើងជុំវិញបញ្ហាកូរ៉េខាងជើង គឺបានត្រឹមតែនិយាយស្តីបង្ហើរចោលតែប៉ុណ្ណោះ៕

ដកស្រង់ពី៖ Fresh News