Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការស្ទង់មិតបង្ហាញថា ប្រជាជនបារាំង៥៧ភាគរយ ចាប់ផ្ដើមមិនពេញចិត្តលោក ម៉ាក្រុង

  • បោះពុម្ព

 (ប៉ារីស)៖ ប្រជាជនបារាំងភាគច្រើន បានសម្ដែងការអស់សង្ឃឹម និងមិនពេញចិត្តចំពោះសកម្មភាពរបស់លោក អែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) ហើយនេះគឺជាការផ្លាស់ប្ដូរ មួយគួរឱ្យកត់សម្គាល់សម្រាប់ប្រធានាធិបតីបារាំងរូបនេះ ដែលបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោត កាលពីជាងបួនខែមុន។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានបារាំង ឡឺហ្សួកណាល់ ឌុយ ឌីម៉ង់ (Le Journal du Dimanche) នៅថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០១៧។ យោងតាមការស្ទង់មតិរបស់វិទ្យាសា្ថនស្ទង់មតិសាធារណៈបារាំង Ifop ចេញផ្សាយដោយសារព័ត៌មាន Le Journal du Dimanche នៅថ្ងៃអាទិត្យនេះ ប្រជាជនបារំាង៥៧ភាគរយ មិនពេញចិត្តនឹងសកម្មភាពរបស់លោក ម៉ាក្រុង (ក្នុងនោះមាន២០ភាគរយ មិនពេញចិត្តខ្លាំងតែម្ដង) ខណៈ៤០ភាគរយទៀត ពេញចិត្តនឹងសកម្មភាពរបស់លោក ដែលធ្វើឱ្យប្រជាប្រិយ ភាពប្រធានាធិបតីបារាំងរូបនេះធ្លាក់ចុះអស់១៤ពិន្ទុ គិតកាលពីខែកក្កដាមក។

គួរបញ្ជាក់ថា បើតាមការស្ទង់មិតខាងលើដដែល ប្រជាប្រិយភាពលោកម៉ាក្រុង បានធ្លាក់ចុះខ្លាំងជាងអតីតប្រធានាធិបតីបារាំងលោក ហ្រ្វង់ស័រ ហូឡង់ ដែលមានប្រជាជនបារាំង ៥៤ភាគ រយគាំទ្រ កាលពីឆ្នាំ២០១២ គិតត្រឹមរយៈពេលដូចគ្នា៕

ដកស្រង់ពី៖ Fresh News