Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុត «មហាយក្សចិន-ឥណ្ឌា ព្រមព្រៀងគ្នាដកទ័ពពីតំបន់ព្រំដែនជម្លោះ» ដែលជារឿងតានតឹងមួយរយៈមកហើយ!

  • បោះពុម្ព

 (ញូដេលី)៖ ក្រសួងការបរទេសឥណ្ឌា នៅថ្ងៃចន្ទនេះបានឱ្យដឹងថា ទីក្រុងញូដេលី និងទីក្រុងប៉េកាំង បានឈានដល់ការឯកភាពគ្នា ដកកងទ័ពចេញពីតំបន់ជម្លោះព្រំដែនជាទីដែលកងទ័ព ប្រទេសទាំងពីរប៉ះទង្គិចគ្នាដោយប្រើដុំថ្មគប់ដាក់ទៅវិញទៅមក អស់រយៈពេលជាងពីរខែមកនេះ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០១៧។ ការឯកភាពគ្នា កើតមានឡើងនៅមុនកិច្ចប្រជុំកំពូល BRICS (ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង) ត្រូវប្រព្រឹត្តទៅក្នុងប្រទេសចិន នៅដើមខែក្រោយនេះ។ ដោយឡែកជុំវិញការសម្រេច នេះដែរ ក្រសួងការបរទេសឥណ្ឌា បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា «នាប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ឥណ្ឌា និងចិនបានរក្សាទំនាក់ទំនងការទូត ពាក់ព័ន្ធនឹងឧទ្ទវហេតុកើតឡើងនៅឯតំបន់ ដុកឡេម (Doklam) នៃជួរភ្នំហិម៉ាឡៃ (Himalayas)... ហើយឈរលើមូលដ្ឋាននេះ ភាគីទាំងពីរបានយល់ព្រមដកកងទ័ព ចេញពីតំបន់ប្រឈមមុខដាក់គ្នានៅក្នុងតំបន់ Doklam ឱ្យបាន ឆាប់រហ័ស»។

គួរបញ្ជាក់ថា បើតាមទីក្រុងញូដេលី ជម្លោះនៅព្រំដែនបានផ្ទុះឡើង បន្ទាប់ពីឥណ្ឌាចេញមុខជំទាស់នឹងចិន ដែលបានសាងសង់ផ្លូវកាត់តាមតំបន់ជម្លោះ។ ក៏ប៉ុន្តែការប៉ះទង្គិចគ្នាបន្តិចបន្តួច តែងតែកើតឡើងជារឿយៗ នៅតាមផ្នែកខ្លះនៃតំបន់ព្រំដែនជម្លោះមានប្រវែង ៣,៥០០គីឡូម៉ែត្រ ដោយវាក៏បានបង្កឱ្យមានការព្រួយបារម្ភ ខ្លាចក្រែងជម្លោះប្រដាប់អាវុធអាចនឹងផ្ទុះឡើងផងដែរ ខណៈ មហាយក្សនៅអាស៊ីទាំងពីរ កំពុងដណ្ដើមគ្នាពង្រីកឥទ្ធិពលនៅក្នុងតំបន់៕

ដកស្រង់ពី៖ Fresh News