Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពន្ធនាំចូលយានយន្តពីសមាជិកអាស៊ានថយចុះ នាំឲ្យសហគ្រាសវៀតណាមជាង២ម៉ឺន ត្រូវបិទទ្វារអំឡុងពេល​ ៨ខែដំបូងនៃឆ្នាំ២០១៧!

  • បោះពុម្ព

  (ហាណូយ)៖ សហគ្រាសជាង ២១,៧០០កន្លែង ដែលមានឯកទេសខាងធ្វើពាណិជ្ជកម្ម ឬជួសជុលរថយន្ត និងម៉ូតូក្នុងប្រទេសវៀតណាម បានបញ្ឈប់ប្រតិបត្តិការរបស់ខ្លួន នៅអំឡុងពេល ០៨ខែ ចុងក្រោយនៃឆ្នាំ២០១៧នេះ។

នេះបើតាមការឲ្យដឹង ពីទីភ្នាក់ងារគ្រប់គ្រងការចុះបញ្ជីអាជីវកម្មវៀតណាម ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០១៧។ បើនិយាយឲ្យច្បាស់គឺក្រុមហ៊ុនចំនួន ៦,៨២១ (កំណើនប្រចាំឆ្នាំក្នុងអត្រា ១៤.៧%) បានផ្អាកប្រតិបត្តិការក្នុងរយៈពេលខ្លី ខណៈក្រុមហ៊ុនដទៃទៀតបានធ្វើដូចគ្នា ក៏ប៉ុន្តែសម្រាប់រយៈពេលយូរ និងមានអត្រាកំណើនប្រចាំឆ្នាំ ១៤.៥ភាគរយ។

បន្ថែមពីនេះ យោងតាមទីភ្នាក់ងារខាងលើ ដែលស្ថិតក្រោមក្រសួងផែនការ និងវិនិយោគរបស់ប្រទេសវៀតណាម សហគ្រាសសរុបចំនួន ២,៩២១ ដែលធ្វើអាជីវកម្មខាងលក់ដុំ, លក់រាយ, និងជួសជុលយានយន្តនោះ  ត្រូវបានរំសាយចោលទាំងស្រុង ពីព្រោះតែបញ្ហាលំបាកនៃការធ្វើអាជីវកម្ម។

គួរបញ្ជាក់ថា យោងតាមក្រុមអ្នកជំនាញវៀតណាម ស្ថានការណ៍នេះត្រូវបានបង្កឡើងមួយផ្នែក  ដោយសារតែការដែលពន្ធនាំចូលយានយន្តមកកាន់វៀតណាម ពីបណ្តាសមាជិកអាស៊ានដទៃៗទៀត ត្រូវបានកាត់បន្ថយពី ៥០ភាគរយ ក្នុងឆ្នាំ២០១៥ ទៅ ៤០ភាគរយ ក្នុងឆ្នាំ២០១៦, ទៅ ៣០ភាគរយនៅឆ្នាំ២០១៧, នឹងទៅសូន្យភាគរយនៅត្រឹមឆ្នាំ២០១៧ខាងមុខ៕

ដកស្រង់ពី៖ Fresh News