Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ជាប់ទេ? សហរដ្ឋអាមេរិកអះអាងថា «នឹងមិនបណ្តោយឲ្យកូរ៉េខាងជើង បាញ់មីស៊ីលថែមទៀតជាដាច់ខាត»

  • បោះពុម្ព

  (វ៉ាស៊ីនតោន)៖ អគ្គរដ្ឋទូតនៃសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ លោកស្រី នីកគី ណាឡេយ (Nikki Haley) បាននិយាយថា សហរដ្ឋអាមេរិកនឹងមិនបណ្ដោយឱ្យកូរ៉េខាងជើង បន្តអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ និងបាញ់បោះមីស៊ីល ដោយសេរីតាមទំនើងចិត្ត រំលោភលើច្បាប់អន្តរជាតិទៀតនោះឡើយ។

ប៉ុន្តែការថ្លែងបែបនេះរបស់លោកស្រី Nikki កំពុងបង្កើតជាចំនោទថា តើសហរដ្ឋអាមេរិកនឹងប្រើវិធីសាស្ត្រអ្វី  ដោះស្រាយជាមួយរបបដឹកនាំទីក្រុងព្យុងយ៉ាង ហើយតើអាចទេការប្រើប្រាស់កម្លាំងយោធា ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទើបតែរំលឹកពីវិធានការនេះកាលពីថ្ងៃអង្គារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០១៧។

នៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខ UN លោកស្រី Nikki Haley បានគូសបញ្ជាក់យ៉ាងដូច្នេះថា  «ពិភពលោកកំពុងរួមគ្នាប្រឆាំងកូរ៉េខាងជើង... វាគ្មានអ្វីគួរឱ្យសង្ស័យនោះទេ ហើយវាជាពេល វេលាដែលកូរ៉េខាងជើង ត្រូវតែទទួលស្គាល់គ្រោះថ្នាក់ ដែលពួកគេបង្កឡើងដោយខ្លួនឯង។ សហរដ្ឋអាមេរិក នឹងមិនបណ្ដោយឱ្យទីក្រុងព្យុងយ៉ាង បន្តរំលោភបំពានច្បាប់ទៀតឡើយ ព្រោះ ពិភពលោកនៅជាមួយពួកយើង»។

យ៉ាងណាក៏ដោយ មន្ត្រីទូតអាមេរិករូបនេះនៅតែស្នើឱ្យរបប លោក គីម ជូងអ៊ុន បញ្ឈប់ការធ្វើតេស្ដមីស៊ីល ក៏ដូចជាអរគុណដល់សមាជិកក្រុមប្រឹក្សា សន្តិសុខទាំងអស់សម្រាប់ការប្ដេជ្ញាចិត្ត និងឆន្ទៈក្នុងសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ (ម៉ោងនៅសហរដ្ឋអាមេរិក) ក្រុមប្រឹក្សាសន្តិសុខ UN បានអនុម័តជាឯកច្ឆ័នលើសេចក្ដីថ្លែងការណ៍មួយ ថ្កោលទោសយ៉ាងពេញទំហឹងលើកូរ៉េខាងជើង សម្រាប់ ការបាញ់សាកល្បងមីស៊ីលផ្លោងកាលពីថ្ងៃអង្គារ ដោយថែមទាំងចាត់ទុកថាទង្វើ នេះ មិនមែនត្រឹមតែជាគំរាមកំហែងនៅក្នុងតំបន់ប៉ុណ្ណោះទេ តែគឺជាការគំរាមកំហែងដល់សមាជិក អង្គការសហប្រជាជាតិទាំងអស់៕

ដកស្រង់ពី៖ Fresh News