Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមសកម្មប្រយុទ្ធ ISIS និងគ្រួសារ «បង្ខំចិត្តភៀសចេញពីព្រំដែនស៊ីរី-លីបង់» ដោយសារចាញ់អំណាចក្រុមហេសប៊ូលឡា!

  • បោះពុម្ព

 (អ៊ីរ៉ាក់)៖ ការជម្លៀសខ្លួនរបស់ក្រុមសកម្មប្រយុទ្ធ ISIS និងគ្រួសាររបស់ពួកគេរាប់រយនាក់ ពីតំបន់ព្រំដែននៅចន្លោះស៊ីរី និងលីបង់ ទៅកាន់ភាគខាងកើតទីក្រុង ប៊ូកាម៉ាល់ (Bukamal) ស្ថិតនៅក្បែរ ព្រំដែនអ៊ីរ៉ាក់កំពុងបង្កឱ្យមានភាពតានតឹងរវាងអ៊ីរ៉ាក់ និងក្រុមឧទ្ទាមហេសប៊ូលឡា ដែលមានអ៊ីរ៉ង់ និងរដ្ឋាភិបាលស៊ីរីកាងនៅពីក្រោយខ្នង។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០១៧។ កាលពីថ្ងៃអាទិត្យ បទឈប់បាញ់មួយត្រូវបានធ្វើឡើង រវាងក្រុមឧទ្ទាមហេសប៊ូលឡា និងក្រុមសកម្មប្រយុទ្ធ ISIS ហើយក្រោមបទឈប់បាញ់នេះ ពួក ISIS និងគ្រួសាររបស់ពួកគេនៅសេសសល់ក្នុងទីក្រុង ការ៉ា (Qara) នឹងត្រូវជម្លៀសពីភាគខាងលិចតំបន់ កាឡាម៉ោន (Qalamoun) ក្បែរព្រំដែនលីបង់ឆ្ពោះទៅកាន់ទីក្រុង Bukamal នៃភាគខាងកើតខេត្ត ឌ៊ែរ អាល់ ហ្សួរ (Deir al-Zour) ប្រទេសស៊ីរី ជាប់ព្រំដែនអ៊ីរ៉ាក់។

ម្យ៉ាងវិញទៀតបទឈប់បាញ់នេះ កើតមានឡើងបន្ទាប់ពីមានការវាយប្រហារទ្រង់ទ្រាយធំមួយ ពីសំណាក់ហេសប៊ូលឡា និងកងទ័ពស៊ីរី ដើម្បីរំដោះតំបន់ចន្លោះព្រំដែនស៊ីរី និងលីបង់ពីពួក ISIS។

គួរបញ្ជាក់ថា បទឈប់បាញ់ខាងលើក៏ត្រូវបានអនុវត្តផងដែរ កាលពីថ្ងៃចន្ទ ចំពេលពួក ISIS ប្រមាណជា ៧០០នាក់ និងគ្រួសាររបស់ពួកគេរត់ភៀសខ្លួនពីទីក្រុង Qara ឆ្ពោះទៅកាន់ទីក្រុង Bukamal។

ក៏ប៉ុន្តែ កាលពីថ្ងៃអង្គារ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក ហេដឺ អាល់ អាបាឌី (Haider al-Abadi) បានចាត់ទុកថា បទឈប់បាញ់នេះគឺជារឿងមិនអាចទទួលយកបាន និងជាការប្រមាថមកលើប្រជាជនអ៊ីរ៉ាក់។ «យើងសង្ឃឹមថា ពួកគេនឹងពិភាក្សាជាមួយយើង... យើងនឹងស្នើឱ្យរដ្ឋាភិបាលស៊ីរីចូលរួមសហការជាមួយយើង ដើម្បីបើកការស៊ើបអង្កេតលើបញ្ហានេះ»។ នេះបើតាមសម្តី លោក Haider al-Abadi៕

ដកស្រង់ពី៖ Fresh News