Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉ូលិសចិនកំពុងស្វះស្វែង «ទាមទារឲ្យអាមេរិកបញ្ជូនខ្លួន មហាសេដ្ឋីប្រាក់ពាន់លាន​មួយរូប» មកទទួលការកាត់ទោស នៅទីក្រុងប៉េកាំងវិញ!

  • បោះពុម្ព

 (ទីក្រុងប៉េកាំង)៖ ប៉ូលិសចិនបានបើកការស៊ើបអង្កេត ជុំវិញការចោទប្រកាន់ថ្មីប្រឆាំងនឹងសេដ្ឋីពាន់លានប្រចាំទីក្រុងញូយ៉ក លោក កូវ វែងគុយ (Guo Wengui) ពីបទរំលោភបំពានផ្លូវភេទ ខណៈអ្នកជំនាញខ្លះមើលឃើញថា ការចោទប្រកាន់នេះ ផ្ដើមចេញពីជម្លោះនយោបាយច្រើនជាង។

នេះបើតាមការចេញផ្សាយព័ត៌មានផ្តាច់មុខ (Exclusive) ដោយទីភ្នាក់ងារសារព័ត៌មាន AP នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០១៧។ ថ្លែងប្រាប់ AP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីចិនពីរនាក់ដែលបានដឹងពីការស៊ើបអង្កេតនេះ បាននិយាយថា ប៉ូលិសចិនកំពុងស្នើសុំដីកាចាប់ខ្លួនទី០២ ពីប៉ូលិសអាំងទែប៉ូល ប្រឆំាង លោក Guo Wengui មានអាយុ ៥០ឆ្នាំ សម្រាប់បទចោទប្រកាន់រំលោភបំពានផ្លូវភេទ លើអតីតជំនួយការស្រីម្នាក់អាយុ ២៨ឆ្នាំ។

បន្ថែមពីលើបទចោទប្រកាន់នេះ រដ្ឋអាជ្ញាចិនក៏បានចោទថា មហាសេដ្ឋីអចលនទ្រព្យរូបនេះបានប្រព្រឹត្តបទឧក្រិដ្ឋ ១៩ករណីផ្សេងទៀត ក្នុងនោះរួមមានទាំងការចាប់ជំរិត ក្លែងបន្លំ លាងលុយកង្វក់ និងការសូកប៉ាន់មន្ត្រីស៊ើបការណ៍សំងាត់ចិនម្នាក់ជាដើម។ ក៏ប៉ុន្តែមកទល់ពេលនេះ លោក Guo Wengui រស់នៅនិរទេសខ្លួនក្នុងសហរដ្ឋអាមេរិក មិនទាន់ធ្វើការអត្ថាធិប្បាយអ្វីទេ។

មួយវិញទៀត បើទោះជាចិនគ្មានកិច្ចព្រមព្រៀងធ្វើបត្យាប័នជាមួយ សហរដ្ឋអាមេរិកក៏ដោយ ក៏ប៉ុន្តែទីក្រុងប៉េកាំងរំពឹងថា ភស្ដុតាងទាំងឡាយអាចនឹងជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន ចាត់វិធានការលើការពន្យាទិដ្ឋាការរបស់ លោក Guo ដែលគេជឿជាក់ថា នឹងអស់សុពលភាពនៅខែតុលាខាងមុខនេះ៕

ដកស្រង់ពី៖ Fresh News