Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងជើងនឹងទៅជាយ៉ាងណា? សហរដ្ឋអាមេរិក កំពុងរៀបចំគំរោងប្រមូលផ្តុំអន្តរជាតិ ដើម្បីដាក់ទណ្ឌកម្មខ្លាំងក្លាមិនធ្លាប់មាន លើទីក្រុងព្យុងយ៉ាងហើយ!

  • បោះពុម្ព

(ញូយ៉ក)៖ អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ (UN) លោកស្រី នីកគី ហាលី (Nikki Haley) បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខ UN អនុម័តលើទណ្ឌកម្មយ៉ាងខ្លាំងក្លាបំផុត ប្រឆាំងនឹងកូរ៉េខាងជើង សម្រាប់ការធ្វើតេស្ដបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦ កាលពីថ្ងៃអាទិត្យ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០១៧។

ការថ្លែងបែបបនេះរបស់លោកស្រី ហាលី ធ្វើឡើងនៅអំឡុងកិច្ចប្រជុំបន្ទាន់មួយនៃក្រុមប្រឹក្សាសន្តិសុខ UN នៅថ្ងៃចន្ទនេះពាក់ព័ន្ធនឹងការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដែលទីក្រុងព្យុងយ៉ាងអះអាងថា ជាគ្រាប់បែកអ៊ីដ្រូសែនបំពាក់លើមីស៊ីលឆ្លងទ្វីប ICBM ដែលក្រុមអ្នកជំនាញខ្លះថា បាញ់ដល់ដីគោករបស់សហរដ្ឋអាមេរិក។

លោកស្រី ហាលី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ទៅកាន់សមាជិកក្រុមប្រឹក្សាសន្តិសុខទាំងអស់ ខ្ញុំត្រូវតែនិយាយថា វាគ្រប់គ្រាន់ណាស់ទៅហើយ... វាដល់ពេលវេលាសម្រាប់យើងទាំងអស់គ្នា ពង្រឹងវិធានការការទូតរបស់យើង មុននឹងយឺតពេលជាងនេះ... យើងត្រូវតែអនុម័តការដាក់ទណ្ឌកម្មដ៏ខ្លាំងក្លាបំផុត (ប្រឆាំងនឹងកូរ៉េខាងជើង) ព្រោះវាគឺជាវិធានការតែមួយគត់អាចជួយយើង ដោះស្រាយបញ្ហានេះតាមផ្លូវការទូត»

គួររំលឹកថា កាលពីថ្ងៃអាទិត្យ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីជប៉ុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងឡើងវិញថា ទីក្រុងវ៉ាស៊ីនតោនប្តេជ្ញាយ៉ាងមុតមាំក្នុងការការពារសហរដ្ឋអាមេរិក រួមទាំងសម្ព័ន្ធមិត្តពីការគំរាមកំហែងរបស់កូរ៉េខាងជើង តាមរយៈវិធីសាស្រ្តគ្រប់បែបយ៉ាង ក្នុងនោះរាប់បញ្ចូលទាំងការប្រើប្រាស់អាវុធនុយក្លេអ៊ែរផងដែរ។

ក៏ប៉ុន្តែក្រុមអ្នកជំនាញមួយចំនួន យល់ថា ការប្រើប្រាស់កម្លាំងយោធាលើកូរ៉េខាងជើង មិនងាយនឹងកើតឡើងឡើយ ដោយសារតែកូរ៉េខាងជើងស្ថិតនៅលើទីតាំងភូមិសាស្ត្រនយោបាយ ដែលចិន និងរុស្ស៊ីត្រូវការទីក្រុងព្យុងយ៉ាងជាចាំបាច់ ដើម្បីទប់ទល់នឹងការពង្រីកឥទ្ធិពលយោធាអាមេរិក៕

ដកស្រង់ពី៖FRESH NEW