Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហរដ្ឋអាមេរិក៖ «មេក្លោងដែលតែងតែផ្តល់ជំនួយដល់ក្រុម ISIS នៅទីក្រុងម៉ូស៊ូល កំពុងរស់នៅតួកគី»

  • បោះពុម្ព

 (ស្តក់ហូម)៖ ក្រសួងរតនាគារជាតិរបស់សហរដ្ឋអាមេរិក បានលើកឡើងថា មេផ្តល់ជំនួយរបស់ក្រុម ISIS នៅទីក្រុងម៉ូស៊ូលគឺលោក សាលីម មូស្តាហ្វា មូហាំម៉ាត់ អាល់ម៉ាន់សូត (Salim Mustafa Muhammad al-Mansur) កំពុងរស់នៅក្នុងប្រទេសតួកគី តាំងតែពីដើមឆ្នាំ២០១៧មក។

នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Stockholm Center For Freedom នៅព្រឹកថ្ងៃពុធ ទី០៦ ខែកញ្ញា ឆ្នាំ២០១៧។ យោងតាមរបាយការណ៍ របស់ក្រសួងខាងលើកាលពីពេលថ្មីៗនេះ លោក al-Mansur ដែលត្រូវបានគេចាត់ឈ្មោះចូលជា ភេរវករអន្តរជាតិ  និងហាមឃាត់មិនឲ្យប្រើប្រាស់ ប្រព័ន្ធហិរញ្ញវត្ថុរបស់អាមេរិក និងអ៊ីរ៉ាក់នោះ បាននិងកំពុងបន្តរស់នៅក្នុងទីក្រុង មើសីន (Mersin) នៃខេត្តអាដាណា (Anada) និងអ៊ីស្តង់ប៊ុល តាំងតែពីដើមឆ្នាំ២០១៧មកម្ល៉េះ។

លោក ចន ស្មីត (John Smith) នាយកការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស នៃក្រសួងរតនាគារជាតិអាមេរិក បានបញ្ជាក់ថា៖ «ក្រសួងរតនាគារនិងបន្តធ្វើការសហការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋាភិបាលអ៊ីរ៉ាក់ដើម្បីរារាំងបណ្តាញហិរញ្ញវត្ថុរបស់ក្រុម ISIS ទាំងនៅក្នុងនិងក្រៅដែនដីកាន់កាប់របស់ពួកភេរវករ»។ នេះបើតាមការរបាយការណ៍ពី Stockholm.org ដែលត្រូវបានដកស្រង់នៅព្រឹកថ្ងៃពុធ ទី០៦ ខែកញ្ញា ឆ្នាំ២០១៧។

បើតាមសហរដ្ឋអាមេរិក លោក al-Mansur បានជួយផ្ទេរលុយរាប់សែន Dinars (រូបិយប័ណ្ណអ៊ីរ៉ាក់) ទៅឲ្យ ISIS ដែលនៅទីក្រុងម៉ូស៊ូល កាលពីឆ្នាំ២០១៤ ហើយបានជួយលាងក៏ដូចជាផ្ទេរលុយកខ្វក់ ឲ្យក្រុមភេរវករនេះ រួមទាំងលក់ប្រេងដែល ISIS ខួងយកបានពីប្រទេសអ៊ីរ៉ាក់និងស៊ីរី។ កាលពីខែកញ្ញាឆ្នាំមុន ក្រសួងរតនាគារអាមេរិក បានសម្រេចដាក់ទណ្ឌកម្មទៅលើបុរស់ពីរនាក់គឺលោក មូហាំម៉ាត់ អាល់សាអ៊ីត អាល់ម៉ីដាន (Mohamad Alsaied Alhmidan) និងលោក ហូសាម ចាម៉ូស Hussam Jamous ដែលរស់នៅតួកគី និងរងការចោទប្រកាន់ថា ជាអ្នកសម្របសម្រួលផ្នែកហិរញ្ញវត្ថុរបស់ ISIS។

គួរបញ្ជាក់ថា បើតាមក្រសួងដដែលខាងលើ លោក Alhmidan ដែលមានអាយុ ៤០ឆ្នាំ និងស្នាក់នៅប្រទេសតួកគី ហើយមានលិខិតឆ្លងដែនស៊ីរីនោះ បានជួយសម្រួលដល់លំហូរលុយរាប់ម៉ឺនដុល្លារ និងការចល័តរបស់ក្រុមសកម្មប្រយុទ្ធបរទេសជាច្រើននាក់ រួមទាំងផ្តល់ការជ្រោមជ្រែងផ្នែកដឹកជញ្ជូនដល់ ISIS ថែមទៀត។ ដោយឡែក លោក Jamous ដែលរស់នៅក្រុង អាន់តាក់យ៉ា (Antakya) ខេត្តហាតាយ (Hatay) ជិតព្រំដែនស៊ីរី ក៏មានលិខិតឆ្លងដែនស៊ីរីផងដែរ៕

ដកស្រង់ពី៖ Fresh News