Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុត «លោកស្រី អោងសាន ស៊ូជី ប្រកាសថ្កោលទោសក្រុមភេរវករភាគខាងជើង» ប៉ុន្តែមិនបានថ្លែងអំពី​ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ទៅកាន់បង់ក្លាដែសឡើយ!

  • បោះពុម្ព

(រ៉ង់ហ្គូន)៖ បន្ទាប់ពីបាត់មាត់បាត់កអស់មួយរយៈ នៅទីបំផុតនៅថ្ងៃពុធនេះមាតាប្រជាធិបតេយ្យមីយ៉ាន់ម៉ាគ្រាំទ្រដោយលោកខាងលិច គឺលោកស្រី អោងសាន ស៊ូជី បានចេញមុខថ្កោល ទោសពួកភេរវករសម្រាប់ការបំប៉ោងព័ត៌មានក្លែងក្លាយ ជុំវិញការសម្លាប់រង្គាលជនជាតិដើមភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា នៅក្នុងរដ្ឋរ៉ាឃីន (Rakhine)។

 ក៏ប៉ុន្តែទន្ទឹមគ្នាលោកស្រីមិនបានលើកឡើងពី ជនជាតិរ៉ូហ៊ីងយ៉ា ១២៥,០០០នាក់ ដែលបានរត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស ចាប់តាំងថ្ងៃទី២៥ ខែសីហា មកនោះទេ។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី០៦ ខែកញ្ញា ឆ្នាំ២០១៧។

នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយដោយការិយាល័យរបស់លោកស្រី នៅលើ Facebook លោកស្រី ស៊ូជី បានអះអាងថា រដ្ឋាភិបាលមីយ៉ាន់ម៉ាបាន និងកំពុងការពាររាល់ប្រជាជនទាំងអស់នៅក្នុងរដ្ឋរ៉ាឃីន តាមមធ្យោបាយដ៏ល្អតាមដែលធ្វើទៅបាន តែក៏បានព្រមានដែរចំពោះការបំប៉ោងព័ត៌មាន ដែលអាចធ្វើឱ្យល្អក់កករទំនាក់ទំនងជាមួយនឹងបណ្ដាប្រទេសដទៃ។

ការ ថ្លែងបែបនេះរបស់លោកស្រី ស៊ូជី ធ្វើឡើងដោយសំអាងលើការបង្ហោះរូបភាពប៉ុន្មានសន្លឹក ពីឧបនាយករដ្ឋមន្ត្រីតួកគី។
សេចក្ដីថ្លែងការណ៍នេះដដែលបានបញ្ជាក់ទៀតថា លោកស្រី ស៊ូជី បាននិយាយថា ព័ត៌មានប្រឌិតបែបនេះបានបង្កើតជាបញ្ហារវាងមីយ៉ាន់ម៉ា និងបណ្ដាប្រទេសដទៃ ហើយថា ព័ត៌មានក្លែងក្លាយទាំងនេះ មានតែជួយលើកកម្ពស់សកម្មភាពរបស់ពួភេរវករតែប៉ុណ្ណោះ។

តែយ៉ាងណាក៏ដោយ សហគមន៍អន្តរជាតិជាពិសេសបណ្ដាប្រទេសអ្នកកាន់សាសនាអ៊ីស្លាម បានថ្កោលទោសយ៉ាងខ្លាំង លើជ័យលាភីពានរង្វាន់ណូបែលសន្តិភាពរូបនេះថា បានបរាជ័យ ក្នុងការពារជនជាតិដើមភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា។

មិនតែប៉ុណ្ណោះ ប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ បានចាត់ទុកថា ការធ្វើទុក្ខបុកម្នេញប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា គឺជាអំពើប្រល័យពូជសាសន៍ រីឯអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរ៉ែស (Antonio Guterres) បានព្រមានពីគ្រោះមហន្តរាយមនុស្សជាតិ នៅក្នុងរដ្ឋរ៉ាឃីន។        

គួរបញ្ជាក់ថា បើតាមយោធាមីយ៉ាន់ម៉ា គិតចាប់តាំងពីថ្ងៃទី២៥ ខែសីហាមក មនុស្ស ៤០០នាក់ ភាគច្រើនជាជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា បានស្លាប់នៅក្នុងអំពើហិង្សារវាងកងកម្លាំងយោធា និងក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា ARSA ដែលខ្លួនចាត់ទុកថា ជាពួកភេរវករ។

តែបើតាមអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសមីយ៉ាន់ម៉ា លោកស្រី យ៉ាងហ៊ី លី (Yanghee Lee) ចំនួនអ្នកស្លាប់នៅក្នុងអំពើហិង្សាដ៏ប្រល័យនេះ បានកើនដល់ ១,០០០នាក់ហើយ គ្រាន់តែតួលេខនេះមិនទាន់ទទួលស្គាល់ជាផ្លូវការតែប៉ុណ្ណោះ៕

ដកស្រង់ពី៖FRESH NEW