Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រហ័សមែន! ប្រទេសជប៉ុន «គ្រោងទិញសព្វាវុធទំនើបៗបន្ថែម ពីសហរដ្ឋអាមេរិក» ក្រោយ ដូណាល់ ត្រាំ ផ្សាយពាណិជ្ជកម្មតាម Twitter!

  • បោះពុម្ព

(តូក្យូ)៖ ក្រោយពីលោក ដូណាល់ ត្រាំ បានប្រកាសស្វាគមន៍ទទួលការទិញសព្វាវុធទំនើបៗ ពីសំណាក់សម្ព័ន្ធមិត្តជប៉ុន ក៏ដូចជាកូរ៉េខាងត្បូងតាមបណ្តាញសង្គម Twitter រដ្ឋាភិបាលជប៉ុនបានបង្ហើបឲ្យដឹងថា ខ្លួនគ្រោងនឹងបន្តទិញយកសម្ភារៈយោធាសំខាន់ៗ ពីសហរដ្ឋអាមេរិកថែមទៀត ដើម្បីពង្រឹងសមត្ថភាពការពារជាតិ នៅចំពោះមុខភាពតានតឹងដ៏សែនក្តៅគគុក នៅតំបន់ឧបទ្វីបកូរ៉េ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃពុធ ទី០៦ ខែកញ្ញា ឆ្នាំ២០១៧។ ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្រ្តីជប៉ុន លោក យូស៊ីហ៊ីដេ សូហ្គា (Yoshihide Suga) បានបញ្ជាក់នាថ្ងៃពុធនេះថា «សម្រាប់ប្រទេសរបស់យើង, ពួកយើងបានឯកភាពគ្នា  ក្នុងការទិញយកបរិក្ខាយោធាការពារជាតិ ដ៏ទំនើប និងប្រកបដោយសមត្ថភាពខ្ពស់បន្តទៀត ដែលមិនអាចខ្វះខាតសម្រាប់ការពារប្រទេសជប៉ុន ដោយចាប់ផ្តើមជាមួយយន្តហោះចម្បាំងជំនាន់ថ្មីបំផុតធុន F-35»។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន បាននិងកំពុងតែពង្រីកកិច្ចសហប្រតិបត្តិការយោធា ជាមួយសម្ព័ន្ធមិត្តភាគកើតរបស់ខ្លួន គឺកូរ៉េខាងត្បូង និងជប៉ុន នៅចំពោះមុខការកើនឡើងនៃភាពតានតឹង ក្នុងតំបន់ឧបទ្វីបកូរ៉េ ដែលបង្កឡើងដោយការធ្វើតេស្តអាវុធនុយក្លេអ៊ែរ-មីស៊ីលផ្លោង ជាដដែលៗ ដោយគ្មានការញញើតកោតក្រែង របស់កូរ៉េខាងជើង៕

ដកស្រង់ពី៖ Fresh News