Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋាភិបាលចិន «សម្តែងការប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះការដាក់ពង្រាយ THAAD» របស់យោធាកូរ៉េខាងត្បូង!

  • បោះពុម្ព

(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំងនាថ្ងៃព្រហស្បតិ៍នេះ បានចេញមុខសាជាថ្មីម្តងទៀត ដើម្បីសម្តែងការជំទាស់ជាខ្លាំងចំពោះទីក្រុងសេអ៊ូល សម្រាប់ការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល THAAD ផលិតដោយសហរដ្ឋអាមេរិកចំនួន ០៤គ្រឿង បន្ថែមទៀតក្នុងស្រុកសុងជូ (Seongju) នៃខេត្តគ្យុងសាងខាងជើង (North Gyeongsang) នៅលើទឹកដីប្រទេសកូរ៉េខាងត្បូង។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៧។ លោក ហ្គេង ស្សង (Geng Shuang) អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើការអត្ថាធិប្បាយខាងលើ នៅក្នុងសន្និសីទប្រចាំថ្ងៃមួយ បន្ទាប់ពីប្រព័ន្ធ THAAD ចំនួន ០៤គ្រឿងទៀត ត្រូវបានដាក់ពង្រាយ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅក្នុងស្រុក Seongju ចំពោះមុខការតវ៉ាយ៉ាងកក្រើក ពីសំណាក់ប្រជាជនកូរ៉េខាងត្បូងជាច្រើននាក់ ក្រោមហេតុផលការពារភាពគំរាមកំហែងកាន់តែកើនឡើង របស់ប្រទេសកូរ៉េខាងជើង។

គួរបញ្ជាក់ថា ទីបំផុតការដាក់ពង្រាយបន្ថែម THAAD ចំនួន ០៤គ្រឿងទៀតនេះ នឹងធ្វើឲ្យការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល ដ៏ចម្រូងចម្រាសនេះត្រូវបានបញ្ចប់ទៅជាស្ថាពរ ក្នុងរយៈពេលប្រមាណ ១៤ខែ ក្រោយពីកិច្ចព្រមព្រៀងការពារជាតិនេះ ត្រូវបានធ្វើឡើង រវាងរដ្ឋាភិបាលទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន៕

ដកស្រង់ពី៖ Fresh News