Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព័ត៌មានក្តៅ! កូរ៉េខាងជើង «អាចនឹងធ្វើតេស្តអាវុធមីស៊ីល ឬនុយក្លេអ៊ែរទៀតនៅចុងសប្តាហ៍នេះ» ខណៈអាមេរិកអះអាង ធានាសុវត្ថិភាពជូនកូរ៉េខាងត្បូង!

  • បោះពុម្ព

(សេអ៊ូល)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ជែមស៍ ម៉ាតទីស (James Mattis) បានធានាថា កូរ៉េខាងត្បូងនឹងមិនប្រឈមមុខនឹងការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរពីកូរ៉េខាងជើង តែម្នាក់ឯងនោះទេ ខណៈទីក្រុងសេអ៊ូលកំពុងព្រួយបារម្ភថា ទីក្រុងព្យុងយ៉ាងអាចនឹងបាញ់សាកល្បង មីស៊ីលរយៈចំងាយឆ្ងាយជាថ្មីម្ដងទៀត នាឱកាសប្រារព្ធខួបបង្កើតរបបកុម្មុយនីស្ដរបស់ខ្លួន នៅថ្ងៃសៅរ៍សប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែកញ្ញា ឆ្នាំ២០១៧។

 ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយយ៉ុនហាប់ លោក ម៉ាតទីស បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងកំពុងស្ថិតនៅក្នុងការិយាល័យនេះ យើងធានាជារៀងរាល់ថ្ងៃថា យើងនឹងមានទំនាក់ទំនងកាន់តែរឹងមាំជាមួយគ្នា យើងនឹងនៅជាមួយគ្នា ហើយអ្នក (កូរ៉េខាងត្បូង) នឹងមិនប្រឈមមុខជាមួយកូរ៉េខាងជើង តែម្នាក់ឯងនោះទេ»។ តែយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះ បានបដិសេធឆ្លើយនឹងសំណួរ នៅពេលសួរពាក់ព័ន្ធនឹងការប្រើប្រាស់កម្លាំងយោធា ប្រឆាំងនឹងកូរ៉េខាងជើង។

គួរបញ្ជាក់ថា ភាពតានតឹងនៅលើឧបទ្វីបកូរ៉េផ្ទុះឡើង ក្រោយកូរ៉េខាងជើងធ្វើតេស្ដមីស៊ីលឆ្លងទ្វីប ICBM ចំនួនពីរលើកកាលពីខែកក្កដា ហើយរឹតតែតានតឹងទៅទៀត ទីក្រុងព្យុងយ៉ាង បានបង្កឱ្យពិភពលោករញ្ជួយសាជាថ្មីដោយសារតែការបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរ-អ៊ីដ្រូសែនជាលើកទី០៦ កាលពីថ្ងៃអាទិត្យ ដែលខ្លួនអះអាងថា ទទួលបានជោគជ័យ និងអាចបំពាក់លើមីស៊ីល ICBM បាញ់ដល់ដីគោករបស់សហរដ្ឋអាមេរិក៕

ដកស្រង់ពី៖FRESH NEW