Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

BREAKING NEWS: អគ្គីភ័យលេបត្របាក់សាលារៀននៅម៉ាឡេស៊ី «ឆក់យកជីវិតមនុស្ស ២៥នាក់ ភាគច្រើនជាសិស្ស»

  • បោះពុម្ព

(គូឡាឡាំពួរ)៖ អគ្គីភ័យមួយបានកើតមានឡើងទៅលើសាលារៀនមួយកន្លែង ក្នុងរដ្ឋធានីគូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ីនៅវេលាម៉ោង ៥៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះតែម្តង បានបណ្តាលឲ្យមនុស្ស ២៥នាក់ស្លាប់ ដោយក្នុងនោះភាគច្រើនជាសិស្សសាលា ដែលស្នាក់នៅទីសាលារៀននោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧។

 មន្ត្រីពន្លត់អគ្គីភ័យរបស់ម៉ាឡេស៊ី បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុក The Star យ៉ាងដូច្នេះថា «យោងតាមព័ត៌មាននាដំណាក់កាលនេះ សិស្ស និងគ្រូបង្រៀនសរុប ២៥នាក់ បានបាត់បង់ជីវិត»។ ពុំទាន់មានព័ត៌មានបញ្ជាក់អំពីមូលហេតុ ដែលបានបង្កជាគ្រោះអគ្គីភ័យនេះឡើយ ប៉ុន្តែក្រុមពន្លត់អគ្គីភ័យក្នុងទីក្រុងបានបង្ហាញក្តីព្រួយបារម្ភ ចំពោះប្រព័ន្ធសុវត្ថិភាពនៃសាលារៀនសាសនាឯកជនជាច្រើនផ្សេងទៀត៕

ដកស្រង់ពី៖FRESH NEW