Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រឹទ្ធសមាជិកអាមេរិក និងគ្រួសារនិស្សិត Warmbier «ស្នើឲ្យដាក់ឈ្មោះ​កូរ៉េខាងជើង ចូលក្នុង​បញ្ជីនៃរដ្ឋគាំទ្រអំពើភេរវកម្ម»

  • បោះពុម្ព

(វ៉ាស៊ីនតោន)៖ បន្ទាប់ពីឪពុកម្តាយនិស្សិតអាមេរិក អូតតូ វ៉មបាយឺ (Otto Warmbier) ដែលបានទទួលមរណភាពក្នុងប្រទេសកំណើតរបស់ខ្លួន ក្រោយពីបានជាប់ឃុំអស់រយៈពេល ១៧ខែ នៅកូរ៉េខាងជើងនោះ សមាជិកព្រឹទ្ធសភាមួយចំនួនបានរួមគ្នាចុះហត្ថលេខាលើលិខិតមួយ ស្នើទៅកាន់ក្រសួងការបរទេសអាមេរិក ឲ្យចាត់បញ្ចូលរដ្ឋកុម្មុយនិស្តដ៏ឯកោមួយនេះ ទៅក្នុងបញ្ជីនៃរដ្ឋគាំទ្រអំពើភេរវកម្ម របស់ទីក្រុងវ៉ាស៊ីនតោនជាថ្មីម្តងទៀត។

 នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែតុលា ឆ្នាំ២០១៧។

ព្រឹទ្ធសមាជិកមកពីគណបក្សសាធារណរដ្ឋចំនួន ០៦នាក់ និងមកពីបក្សប្រជាធិបតេយ្យចំនួន ០៦នាក់ បានសម្រេចចុះហត្ថលេខាលើលិខិតខាងលើនេះ សំដៅស្នើឲ្យក្រសួងការបរទេសអាមេរិក ធ្វើការគិតគូរពិចារណា អំពីទង្វើរបស់កូរ៉េខាងជើង មានដូចជា ការចាប់ខ្លួន, ការឃុំឃាំង, និងការប្រព្រឹត្តមកលើពលរដ្ឋអាមេរិក... ក៏ដូចជាការបន្តលក់អាវុធនិងផ្ទេរបច្ចេកវិទ្យាគ្រោះថ្នាក់ផ្សេងៗ ទៅកាន់បណ្តារដ្ឋគាំទ្រភេរវកម្មដទៃទៀត... រួមទាំងសកម្មភាពបង្កអស្ថិរភាព និងហិង្សា នៅក្នុងប្រទេសនេះផ្ទាល់ និងដល់អន្តរជាតិ។

ឆ្លើយតបនឹងសំណើនេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា ក្រសួងនឹងចាត់វិធានការភ្លាមៗ ប្រសិនបើភស្តុតាងជាក់ស្តែង គាំទ្រចំពោះការចាត់បញ្ចូលកូរ៉េខាងជើង ជារដ្ឋឧបត្ថម្ភអំពើភេរវកម្ម ក្រោមលក្ខណៈវិនិច្ឆ័យត្រឹមត្រូវ។

គួរបញ្ជាក់ថា លោក Otto Warmbier ជានិស្សិតអាមេរិកម្នាក់ ដែលបានទៅទេសចរណ៍នៅកូរ៉េខាងជើង កាលពីខែមករា ឆ្នាំ២០១៦។ លោក ត្រូវបានអាជ្ញាធរកូរ៉េខាងជើងចាប់ខ្លួន ពីបទលួចយកផ្ទាំងឃោសនានយោបាយ ពីសណ្ឋាគារដែលលោកស្នាក់នៅ ហើយបានចំណាយពេល ១៧ខែ នៅក្រោមការឃុំឃាំងរបស់កូរ៉េខាងជើង មុនត្រូវបានបញ្ជូនមកកាន់សហរដ្ឋអាមេរិកវិញ ក្នុងស្ថានភាពសន្លប់ស្តូកស្តឹង កាលពីខែមិថុនា ឆ្នាំ២០១៧។ ០៦ថ្ងៃក្រោយមក លោក Warmbier ក៏បានបាត់បង់ជីវិតក្នុងវ័យ ២២ឆ្នាំ ខណៈក្រុមគ្រូពេទ្យមិនបានរកឃើញមានស្នាមធ្វើទារុណកម្មណាមួយឡើយ តែបានអះអាងថា និស្សិតអាមេរិករូបនេះ បានទទួលរងជំងឺគាំងបេះដូង និងរបួសខួរក្បាល៕

ដកស្រង់ពី៖FRESH NEW