Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

BREAKING NEWS: គ្រោះរញ្ជួយដីដ៏កក្រើក ៦.៦រ៉ិចទ័រ វាយប្រហារកោះ Alaska របស់សហរដ្ឋអាមេរិក!

  • បោះពុម្ព

(វ៉ាស៊ីនតោន)៖ វិទ្យាស្ថានស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បានឱ្យដឹងថា គ្រោះរញ្ជួយដីកំរិត ៦.៦រ៉ិចទ័រ បានវាយប្រហារមកលើតំបន់ឆ្នេរភាគខាងលិចនៃរដ្ឋ អាឡាស្កា (Alaska) ដែលស្ថិតនៅភាគពាយ័ព្យសហរដ្ឋអាមេរិក ប៉ុន្តែមិនមានសេចក្ដីព្រមានណាមួយថា អាចកើតមានរលកយក្សស៊ូណាមិឡើយ។

 នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០១៧។

យោងតាម USGS គ្រោះរញ្ជួយដីមានជំរៅញ័ររញ្ជួយ ១១១.៨គីឡូម៉ែត្រ ពីក្នុងស្រទាប់ដី និងមានចំងាយ ៦០គីឡូម៉ែត្រ ពីកោះបាល់ដឺ (Buldir) នៃទីប្រជុំកោះ អាលឿធាន (Aleutian) ដែលមានប្រជាជន ៨,០០០នាក់ កំពុងរស់នៅ។ ភ្លាមៗបែបនេះ មិនទាន់មានសេចក្ដីរាយការណ៍ ពីការខូចខាត ឬជនរងគ្រោះនោះទេ៕

ដកស្រង់ពី៖FRESH NEW