Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទំនាក់ទំនងរវាង តួកគី-អាមេរិក កាន់តែរកាំរកូសខ្លាំង​រហូតឈានដល់ ការផ្អាកសេរវាកម្មផ្តល់ទិដ្ឋាការ​រៀងៗខ្លួនតែម្តង!

  • បោះពុម្ព

(អង់ការ៉ា)៖ តួកគីបានសម្រេចបញ្ឈប់រាល់សេវាកម្មផ្តល់ទិដ្ឋាការទាំងអស់ នៅតាមបណ្តាស្ថាប័នការទូតរបស់ខ្លួន ស្ថិតក្នុងទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមការប្រកាសពីស្ថានទូតតួកគីប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០១៧។

 ស្ថានទូតតួកគីខាងលើ បានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា «ព្រឹត្តិការណ៍ថ្មីៗនេះ បានបង្ខំរដ្ឋាភិបាលតួកគី ឲ្យធ្វើការវាយតម្លៃឡើងវិញលើការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ចំពោះស្ថានប័ន ក៏ដូចជាបុគ្គលិកនៃបេសកកម្មការទូតតួកគី នៅក្នុងប្រទេសរបស់ពួកគេ។

ដូច្នេះ ដើម្បីកាត់បន្ថយចំនួនមនុស្សមកស្ថានទូត ក៏ដូចជាស្ថានកុងស៊ុលរបស់ពួកយើង ក្នុងខណៈពេលនៃដំណើរការវាយតម្លៃនេះ យើងបានផ្អាកភ្លាមៗនូវរាល់សេវាផ្តល់ទិដ្ឋាការ នៅគ្រប់ស្ថាប័នការទូត ក្នុងសហរដ្ឋអាមេរិក»

គួរបញ្ជាក់ថា ការឆ្លើយតបរបស់ទីក្រុងអង់ការ៉ា ធ្វើឡើងនៅប៉ុន្មានម៉ោងក្រោយពីស្ថានទូតអាមេរិកប្រចាំប្រទេសតួកគី បានប្រកាសថា ពួកគេបានសម្រេចបញ្ឈប់ការផ្តល់សេវាកម្មទិដ្ឋាការ នៅតាមស្ថាប័នការទូតរបស់ខ្លួនទាំងអស់ ក្នុងប្រទេសតួកគី។

ទំនាក់ទំនងទំនងវវាងសម្ព័ន្ធមិត្តអង្គការ NATO ទាំងពីរនេះ បានជួបប្រទះភាពរកាំរកូសកាន់តែខ្លាំង នៅពេលដែលមានការចាប់ខ្លួនបុគ្គលិកស្ថានកុងស៊ុលក្នុងទីក្រុងអ៊ីស្តង់ប៊ុលឈ្មោះ Metin Topuz កាលពីសប្តាហ៍មុន ជុំវិញបទចោទប្រកាន់ចារកម្ម ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារបរាជ័យ កាលពីឆ្នាំ២០១៦៕

ដកស្រង់ពី៖FRESH NEW