Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អេស្ប៉ាញ៖ ប្រជាជនជាង ៣៥ម៉ឺននាក់ នៅតំបន់ Catalonia ប្រមូលផ្តុំគ្នាតវ៉ា ប្រឆាំងទៅនឹងការប្រកាសឯករាជ្យ របស់តំបន់ស្វយ័តនេះ!

  • បោះពុម្ព

(បាសេឡូណា)៖ ប្រជាជនអេស្ប៉ាញជាង ៣៥០,០០០នាក់ បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ានៅក្នុងទីក្រុងបាសេឡូណា រដ្ឋធានីនៃតំបន់កាតាឡាន់ (Catalonia) ដើម្បីសម្ដែងការជំទាស់ របស់ពួកគេទៅនឹងឯករាជ្យផ្ដាច់ទឹកដី ចេញពីប្រទេសអេស្ប៉ាញ។

 នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០១៧។

យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក នៅអំឡុងក្បួនដង្ហែរតវ៉ាកាលពីថ្ងៃអាទិត្យ ក្រុមអ្នកតវ៉ាបានគ្រវីទង់ជាតិអេស្ប៉ាញ និងតំបន់កាតាឡាន់ជាមួយពាក្យស្លោកថា «រួមគ្នាទើបយើងរឹងមាំ ហើយកាតាឡាន់នៅក្នុងប្រទេសអេស្ប៉ាញ»។

មិនតែប៉ុណ្ណោះពួកគេ ក៏សម្ដែងការគាំទ្រផងដែរ ដល់កិច្ចសន្ទនារវាងភាគីទាំងពីរ បើទោះជានាយករដ្ឋមន្ត្រីអេស្ប៉ាញអះអាងថា គ្មានផ្លូវចរចាជាមួយរដ្ឋាភិបាលកាតាឡាន់ ពាក់ព័ន្ធនឹងការប្រកាសឯករាជ្យក៏ដោយ។

គួររំលឹកថា បើតាមការបោះឆ្នោតប្រជាមតិកាលពីថ្ងៃទី០៦ ខែតុលា ប្រជាជនកាតាឡាន់ ៩០,១៨ភាគរយ បានបោះឆ្នោតគាំទ្រឱ្យតំបន់របស់ខ្លួនប្រកាសឯករាជ្យ ផ្ដាច់ខ្លួនពីអេស្ប៉ាញ ហើយមេដឹកនាំតំបន់ស្វយ័តនេះ លោក Carles Puigdemont បានប្រកាសថា ខ្លួននឹងប្រកាសឯករាជ្យនេះ។

លោក Puigdemont ក៏ត្រូវគេរំពឹងថា នឹងថ្លែងសារទៅកាន់សភាតំបន់នៅថ្ងៃអង្គារ ម៉ោង១៨៖០០នាទី (ម៉ោងនៅក្នុងតំបន់) បន្ទាប់ពីតុលាការកំពូលអេស្ប៉ាញ ព្យួរសម័យប្រជុំសភាកាតាឡាន់ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃចន្ទនេះ៕

ដកស្រង់ពី៖FRESH NEW