Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរសខ្លាំងហ្វីលីពីន «លោក ឌូតឺតេ បញ្ជាឲ្យដកតំណែងមេប៉ូលិសពីររូប ដោយចោទថា ជាកំពូលមេគ្រឿងញៀន»

  • បោះពុម្ព

 (ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានសម្រេចដកមេបញ្ជាការប៉ូលិសថ្នាក់តំបន់ចំនួនពីររូប ចេញពីតំណែង ដោយបុរសខ្លាំងរូបនេះចោទថា ជាមេបញ្ជាការកំពូលគ្រឿងញៀន ឬ narco-generals ខណៈក្រុមស៊ើបអង្កេតបានរកឃើញថា មន្ត្រីទាំងពីររូបនេះលួចកាងក្រុមរត់ពន្ធគ្រឿងញៀន នៅក្នុងតំបន់ដែលពួកគេកាន់កាប់។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០១៧។ អ្នកពាក្យរដ្ឋាភិបាលហ្វីលីពីន លោក អឺណេស្តូ អេប៊ែលឡា (Ernesto Abella) បានបង្ហើបឲ្យដឹងថា មន្ត្រីជាន់ខ្ពស់ស្ថាប័នប៉ូលិសទាំងពីររូបនេះ គឺទី១លោក ចូអ៊ែល ផាកឌីឡាវ (Joel Pagdilao) មេបញ្ជាការប៉ូលិសថ្នាក់រដ្ឋធានីរបស់ជាតិ និងទី២ គឺលោក អ៊ែដហ្គាដូ ទីនីញ៉ូ (Edgardo Tinio) មេបញ្ជាការប៉ូលិសប្រចាំទីក្រុង ក្វេសុន (Quezon)។

ជុំវិញបញ្ហាខាងលើនេះ លោក អេប៊ែលឡា បានបញ្ជាក់នៅក្នុងវិមានម៉ាឡាកាណាង យ៉ាងដូច្នេះថា «អនុឡោមតាមការសន្យារបស់ប្រធានាធិបតីហ្វីលីពីន ដើម្បីធានាថាប្រទេសនេះនឹងរួចផុតពីបទឧក្រិដ្ឋ និងអំពើពុករលួយនោះ លោក ឌូតឺតេ បានសម្រេចចិត្តដកតំណែងមេប៉ូលិសពីររូប ដែលជាមន្ត្រីនៃស្ថាប័នប៉ូលិសជាតិហ្វីលីពីន»។

តាមរបាយការណ៍ចុងក្រោយបំផុត មនុស្សប្រមាណជាង ៣,០០០នាក់ហើយ បានស្លាប់នៅក្នុងសង្គ្រាមបង្ក្រាបគ្រឿងញៀន នៅទូទាំងប្រទេសហ្វីលីពីន ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ៕

ដកស្រង់ពី៖ Fresh News