Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្នុងចំណោមជនជាតិរ៉ូហ៊ីងយ៉ា ដែលបាន​ស្លាប់ក្នុងគ្រោះថ្នាក់ ក្រឡាប់លិចទូក​នោះមាន ១១នាក់​ជាកុមារតូចៗ!

  • បោះពុម្ព

 (បង់ក្លាដែស)៖ ជារឿងដ៏គួរឲ្យរន្ធត់បំផុត ដែលក្នុងចំណោមជនជាតិរ៉ូហ៊ីងយ៉ាទាំង ១២នាក់ ដែលបានស្លាប់នៅក្នុងគ្រោះថ្នាក់ក្រឡាប់លិចទូកនោះ មានចំនួន ១១នាក់ សុទ្ធសឹងតែជាកុមារតូចៗ ខណៈប្រតិបត្តិការស្វែងរកមនុស្សបាត់ខ្លួនរាប់សិបនាក់ទៀត កំពុងតែបន្តធ្វើឡើងដដែល។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នារសៀលថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០១៧។ ជាមួយគ្នានោះដែរ បើតាមក្រុមមន្ត្រីឆ្មាំព្រំដែន ទូកខាងលើផ្ទុកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រហែល ១០០នាក់ បានក្រឡាប់លិចនៅទន្លេ ណាហ្វ (Naf) ដែលខណ្ឌចែកប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដែស ខណៈមកទល់ពេលនេះ ក្រុមអ្នកជួយសង្រ្គោះនៅបន្តការងាររបស់ពួកគេនៅឡើយ។

ដោយឡែក ជុំវិញវិបត្តិរ៉ូហ៊ីងយ៉ានេះដែរ ក្រុមមន្ត្រីសិទ្ធិមនុស្សបានឱ្យដឹងថា ប្រជាជនរ៉ូហ៊ីងយ៉ារាប់សិបនាក់បានស្លាប់ នៅពេលព្យាយាមឆ្លងកាត់ព្រំដែន ចូលទៅក្នុងទឹកដីប្រទេសបង់ក្លាដែស ដោយមានអ្នកខ្លះស្លាប់ដោយជាន់មីន រីឯអ្នកខ្លះទៀតបាត់បង់ជីវិត នៅក្នុងគ្រោះថ្នាក់លិចទូក។

គួរបញ្ជាក់ថា អំពើហិង្សានៅក្នុងរដ្ឋ Rakhine ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា បានផ្ទុះឡើងកាលពីខែសីហា ហើយរដ្ឋាភិបាលលោកស្រី អោងសាន ស៊ូជី បានទម្លាក់កំហុសទៅលើ ក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា ព្រមទាំងអះអាងដែរថា អ្វីដែលយោធា និងរដ្ឋាភិបាល កំពុងធ្វើគឺដើម្បីការពារជនស៊ីវិលប៉ុណ្ណោះ។

ប៉ុន្តែក្រុមអង្គការសិទ្ធិមនុស្ស បានថ្កោលទោសយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលមីយ៉ាន់ម៉ា សម្រាប់ការបរាជ័យក្នុងការការពារជនស៊ីវិល រីឯអង្គការសហប្រជាជាតិ បានព្រមានពីអំពើប្រល័យពូជសាសន៍ លើជនជាតិដើមភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា ដែលជាភៀស ខ្លួនខុសច្បាប់នៅក្នុងកែវភ្នែកប្រជាជនមីយ៉ាន់ម៉ា ៕

ដកស្រង់ពី៖ Fresh News