Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

BREAKING NEWS: ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វរញ៉ា «កំពុងរីករាលដាល និងផ្តាច់ជីវិតមនុស្ស ១០នាក់» ខណៈជាង ២ម៉ឺននាក់ត្រូវភៀសខ្លួន និងអគាររាប់ពាន់ខ្នងឆេះខ្ទេចខ្ទី!

  • បោះពុម្ព

(វ៉ាស៊ីនតោន)៖ ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅមួយ ដែលបាននិងកំពុងតែវាយប្រហារតំបន់ភាគខាងជើង នៃរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិកបានផ្តាច់ជីវិតមនុស្សយ៉ាងតិច ១០នាក់ និងបំផ្លិចបំផ្លាញលំនៅឋាន ក៏ដូចជាអគារពាណិជ្ជកម្មជាង ១,០០០ពាន់ខ្នង, រួមទាំងបង្ខំឲ្យមនុស្សប្រមាណ ២០,០០០នាក់ ជម្លៀសខ្លួនចេញពីកន្លែងជ្រកកោណរបស់ពួកគេថែមទៀតផង។

 នេះបើតាមទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ចេញផ្សាយនៅព្រឹកថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧។

អភិបាលរដ្ឋកាលីហ្វរញ៉ាលោក ចឺរី ប្រោន (Jerry Brown) បានសម្រេចប្រកាសអាសន្ននៅក្នុងតំបន់ ណាប៉ា (Napa), សូណូម៉ា (Sonoma), និង យូបា (Yuba) ខណៈដែលអណ្តាតភ្លើង បានបន្តរីករាលដាលទៅកាន់ទិសខាងត្បូងរកតំបន់ សាន់ហ្វ្រាន់ស៊ីស្កូ បេយ (San Francisco Bay)។

ក្រោយមកទៀត លោក Brown បានពង្រីកសេចក្តីប្រកាសអាសន្ននេះ ទៅដល់តំបន់ចំនួន ០៤ទៀត នៅភាគខាងជើងរដ្ឋ រួមជាមួយនិងតំបន់ អូរ៉េង (Orange) នៅភាគខាងត្បូង។

យោងតាមមន្ទីររុក្ខាប្រមាញ់ និងការពារភ្លើងឆេះព្រៃនៃរដ្ឋកាលីហ្វរញ៉ា នៅក្នុងតំបន់ Sonoma មានមនុស្សស្លាប់ចំនួន០៧នាក់, ០២នាក់នៅក្នុងតំបន់ Napa, និង ម្នាក់ទៀតនៅតំបន់ មិនដូស៊ីណូ (Mendocino)។

ក្រៅពីនេះ ផ្ទះសម្បែងព្រមទាំងអគារពាណិជ្ជកម្មប្រហែល ១,៥០០ខ្នង ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង នៅទូទាំងតំបន់ទទួលរងការវាយប្រហារ ស្របពេលដែលមនុស្សសរុបយ៉ាងតិច ២០,០០០នាក់ ត្រូវជម្លៀសខ្លួនទៅរកទីសុវត្ថិភាព។

គួរបញ្ជាក់ថា ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យរាប់ពាន់នាក់ បាននិងកំពុងតែតទល់ជាមួយនិងកម្លាំងខ្យល់បក ជាមួយល្បឿនលើសពី ៨០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបានបង្កជាអណ្តាតភ្លើងឆេះព្រៃចំនួន ១៥ទីតាំង ដាច់ដោយឡែកពីគ្នា នៅលើផ្ទៃដីប្រមាណជិត ០៣ម៉ឺនហិកតា ក្នុងភាគខាងជើងរដ្ឋកាលីហ្វរញ៉ា ចាប់តាំងតែពីយប់ថ្ងៃអាទិត្យកន្លងទៅ (ពេលវេលានៅភាគខាងលិចសហរដ្ឋអាមេរិក)៕

ដកស្រង់ពី៖FRESH NEW