Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ងាត់ៗលោកស្រី គ្លីនតុន រិះគន់លោក ត្រាំ ថាមាន «គំនិតខ្លី និងប្រកបដោយគ្រោះថ្នាក់» ដែលចង់បង្កសង្គ្រាមជាមួយកូរ៉េខាងជើង!

  • បោះពុម្ព

(សេអ៊ូល)៖ អតីតបេក្ខភាពប្រធានាធិបតីអាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន បាននិយាយថា ការគំរាមកំហែងចាប់ផ្ដើមធ្វើសង្រ្គាមជាមួយកូរ៉េខាងជើង គឺជារឿងដ៏គ្រោះថ្នាក់ និងជាការគិតខ្លីតែប៉ុណ្ណោះ ហើយលោកស្រីបានជំរុញឱ្យសហរដ្ឋអាមេរិក ធ្វើយ៉ាងណានាំភាគីទាំងអស់មកអង្គុយតុចរចា។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០១៧។ លោកស្រី គ្លីនតុន ថ្លែងបែបនេះនៅក្នុងវេទិកាមួយ រៀបចំឡើងនៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ។

អតីតរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាគ្មានភាពចាំបាច់សម្រាប់យើងត្រូវគំរាមកំហែង និងឈ្លានពានលើកូរ៉េខាងជើងនោះទេ... តែពេលនេះអ្វីដែលចាំបាច់ត្រូវធ្វើ នោះគឺដាក់សម្ពាធឱ្យកាន់តែខ្លាំងលើកូរ៉េខាងជើង ព្រមទាំងប្រើវិធានការការទូត នាំទីក្រុងព្យុងយ៉ាងត្រឡប់មករកតុចរចាវិញ»។បន្ថែមពីលើនេះ លោកស្រី គ្លីនតុន ក៏បានជំរុញផងដែរឱ្យទីក្រុងប៉េកាំង ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដាក់សម្ពាធ និងទណ្ឌកម្ម ដើម្បីទប់ស្កាត់ការអភិវឌ្ឍកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

គួរបញ្ជាក់ថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងបានកើនឡើងខ្លាំងបន្ទាប់ពីលោក ដូណាល់ ត្រាំ ហៅលោក គីម ជុងអ៊ុន ថាបុរសគ្រាប់រ៉ុក្កែត និងព្រមានកម្ទេចទីក្រុងព្យុងយ៉ាង ឱ្យក្លាយទៅជាផេះ សម្រាប់ការធ្វើតេស្ដមីស៊ីល និងនុយក្លេអ៊ែរជាបន្តបន្ទាប់ ដោយមិនខ្វល់ពីទណ្ឌកម្ម UN។

តែទោះជាយ៉ាងនេះក្ដី ក្រសួងការបរទេសអាមេរិកនៅតែអះអាងថា ខ្លួនមិនបាន បង់បោះចោលលទ្ធភាពស្វែងរកការចរចា ដោយផ្ទាល់ជាមួយកូរ៉េខាងជើងឡើយ ខណៈអគ្គរដ្ឋទូតរងកូរ៉េខាងជើង ប្រចាំ UN ព្រមានថា ស្ថានភាពនៅលើឧបទ្វីបកូរ៉េបច្ចុប្បន្ន អាចនឹងបង្កទៅជាសង្រ្គាមគ្រប់ពេលវេលា៕

ដកស្រង់ពី៖ Fresh News