Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្រ្តីការពារជាតិអាមេរិក៖ កុំសង្ឃឹមថាយើងនឹងទទួលស្គាល់កូរ៉េខាងជើងជារដ្ឋនុយក្លេអ៊ែរ

  • បោះពុម្ព

 (សេអ៊ូល)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis និងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Song Young-moo បានបញ្ជាក់យ៉ាងច្បាស់ថា គ្មានផ្លូវទទួលស្គាល់កូរ៉េខាងជើង ជារដ្ឋនុយក្លេអ៊ែរជាដាច់ខាត ហើយថាការបង្ករឿង ឬក៏ការឈ្លានពានណាមួយ មកលើសម្ព័ន្ធមិត្តអាមេរិកពីសំណាក់កូរ៉េខាងជើង នឹងមិនត្រូវបានលើកលែងឱ្យជាដាច់ខាត ព្រមទំាងនឹងត្រូវ កម្ទេចចោលដោយកម្លាំងយោធាផងដែរ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០១៧។ ថ្លែងនៅក្រោយកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ លោក Mattis និងលោក Young-moo បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍រួមដូច្នេះថា៖ «ការឈា្លនពាន ឬក៏ការបង្ករឿងផ្នែកយោធា របស់កូរ៉េខាងជើង នឹងមិនត្រូវបានលើកឡើងឱ្យជាដាច់ខាត...ម្យ៉ាងវិញទៀតសហរដ្ឋអាមេរិក ក៏គ្មានផ្លូវទទួលស្គាល់កូរ៉េខាងជើង ជារដ្ឋនុយក្លេអ៊ែរដែរ ហើយទីក្រុងវ៉ាស៊ីនតោន  និងទីក្រុងសេអ៊ូលនឹងបន្តធ្វើកិច្ចសហប្រតិបត្តិការនឹងគ្នា ដើម្បីធ្វើកូរ៉េខាងជើងយល់ថា មិនអាចទទួលបានផលអ្វីឡើយពីការអាកប្បកិរិយាបង្ករឿងរបស់ខ្លួន»។

តែទោះជាយ៉ាងក៏ដោយ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ  បានទាត់ចោលគំនិតដាក់ពង្រាយអាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែរ នៅលើតំបន់ឧបទ្វីបកូរ៉េ ជាការឆ្លើយតបតនឹងការរីកចំរើនទៅមុខ នៃបច្ចេកវិទ្យាមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕

ដកស្រង់ពី៖ Fresh News