Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីផ្សារធ្វើដំណើរតាមផ្លូវអាកាសរបស់ចិន នឹងតាមទាន់អាមេរិកក្នុងរយៈពេលប្រាំឆ្នាំខាងមុខ

  • បោះពុម្ព

  (ប៉េកាំង)៖ ប្រទេស ចិន នឹងតាមទាន់អាមេរិក ក្នុងនាមជាម្ចាស់ទីផ្សារធ្វើដំណើរតាមផ្លូវអាកាស ដែលធំជាងគេលើពិភពលោក  ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ដោយលឿនជាងការរំពឹងទុកទៅទៀត នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ។

ម្ចាស់ទីផ្សារធ្វើដំណើរតាមផ្លូវអាកាសពិភពលោក មិនមែនសហរដ្ឋអាមេរិក ឬអឺរ៉ុបទៀតទេ ផ្ទុយទៅវិញគឺជាប្រទេស ចិន នេះបើយោងតាមការព្យាករណ៍ប្រចាំឆ្នាំ របស់សមាគមដឹកជញ្ជូនតាមផ្លូវអាកាស(IATA)។ តាមការព្យាករណ៍របស់ IATA បានឱ្យដឹងថា ប្រទេស ចិន នឹងដកហូតដំណែងរបស់សហរដ្ឋអាមេរិក  ក្នុងនាមជាម្ចាស់ទីផ្សារអាកាសចរណ៍ធំជាងគេលើពិភពលោក ក្នុងឆ្នាំ២០២២ខាងមុខ គឺមានរយៈពេលពីរឆ្នំា លឿនជាងការរំពឹងទុកកាលពីមុន។

ទីផ្សារហោះហើរនេះ គឺគិតទាំងការធ្វើដំណើរទៅ មក និងក្នុងប្រទេសចិនទាំងអស់តែម្តង៕

ដកស្រង់ពី៖ Fresh News