Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុតសហរដ្ឋអាមេរិក «ព្រមព្រៀងបន្តការដាក់ពង្រាយ សព្វាវុធយុទ្ធសាស្ត្រធំៗ​នៅឧបទ្វីបកូរ៉េ» ដើម្បីទប់ទល់ការគំរាមកំហែង!

  • បោះពុម្ព

(សេអ៊ូល)៖ ដំណើរទស្សនកិច្ចដ៏គួរឲ្យចាប់អារម្មណ៍ របស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ចេមស៍ ម៉ាត់ទីស មកកាន់ប្រទេសកូរ៉េខាងត្បូង បានសម្តែងឲ្យឃើញនូវការរឹតបន្តឹងវិស័យយោធាកាន់តែខ្លាំងជាងមុន ពីសំណាក់ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន ខណៈប្រមុខការពារជាតិអាមេរិកខាងលើនេះ បានប្តេជ្ញាបង្កើនការផ្តាស់ប្តូរ និងពង្រាយសព្វាវុធយុទ្ធសាស្ត្រអាមេរិក នៅឧបទ្វីបកូរ៉េ បន្តទៅមុខទៀត។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០១៧។ រដ្ឋមន្ត្រីការពារជាតិអាមេរិក និងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង បានជួបពិភាក្សាគ្នានៅក្នុងសប្តាហ៍នេះ ដើម្បីប្រារព្ធខួបលើកទី ៤៩ឆ្នាំ នៃការបើកកិច្ចប្រជុំសន្តិសុខ SCM ប្រចាំឆ្នាំរវាងសម្ព័ន្ធមិត្តទាំងពីរ។

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក សុង យ៉ាងមូ បានថ្លែងឲ្យដឹងថា កិច្ចព្រមព្រៀងបន្តបេសកកម្មយោធាអាមេរិក នៅកូរ៉េខាងត្បូងទៅមុខទៀតនេះ គឺជាការធ្វើឡើងតបទៅតាមការប្តេជ្ញារបស់អាមេរិក ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឆ្លើយតបទៅនឹងស្ថានការណ៍នាពេលបច្ចុប្បន្ន និងអនាគត។

គួរបញ្ជាក់ផងដែរថា សព្វាវុធយោធាអាមេរិក ដែលមាននៅក្នុងឧបទ្វីបកូរ៉េមានដូចជា  នាវាដឹកយន្តហោះចម្បាំង ដើរដោយថាមពលនុយក្លេអ៊ែរ, នាវាមុជទឹកដោយថាមពលនុយក្លេអ៊ែរ ដែលអាចវាយប្រហារគោលដៅ , យន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រផងដែរ ដើម្បីឆ្លើយតបទៅនឹងការគម្រាមកំហែងធំបំផុត ពីសំណាក់កូរ៉េខាងជើង៕

ដកស្រង់ពី៖ Fresh News