Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីកូរ៉េខាងត្បូង «ទទួលស្វាគមន៍ដំណើរមកដល់នៃ លោក ដូណាល់ ត្រាំ» នៅមូលដ្ឋានទ័ពដ៏ធំរបស់អាមេរិក!

  • បោះពុម្ព

(សេអ៊ូល)៖ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានអញ្ជើញមកដល់ទឹកដីកូរ៉េខាងត្បូង ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានធ្វើគារវកិច្ចទទួលស្វាគមន៍លោកប្រធានាធិបតីអាមេរិក នៅឯមូលដ្ឋានទ័ពមួយរបស់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ០២ថ្ងៃ របស់លោក នៅក្នុងប្រទេសអាស៊ីខាងកើតនេះ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានមកដល់គោលដៅទី ២ នៃដំណើរបំពេញទស្សនកិច្ចសរុប រយៈពេល ១២ថ្ងៃ របស់លោកតាមរយៈយន្តហោះ Air Force One នៅបន្ទាយទ័ពអាកាសអូសាន (Osan) នៅក្បែររដ្ឋធានីសេអ៊ូល នាប៉ុន្មានម៉ោងមុននាថ្ងៃអង្គារនេះ ក្រោមការទទួលស្វាគមន៍ពីសំណាក់ លោកស្រី Kang Kyung-hwa ដែលជារដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង។

ក្រោយមកទៀត លោក ដូណាល់ ត្រាំ បានឡើងឧទ្ធម្ភាគចក្រទៅកាន់បន្ទាយ Camp Humphreys ជាមូលដ្ឋានយោធាទើបកែលម្អថ្មីរបស់សហរដ្ឋអាមេរិក នៅក្រុង Pyeongtaek ចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ភាគខាងត្បូងរដ្ឋធានីសេអ៊ូល ហើយនៅទីនោះប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានមកធ្វើគារវកិច្ចទទួលស្វាគមន៍លោក ត្រាំ ដោយផ្ទាល់នៅឯបន្ទាយយោធានេះ។

គួរបញ្ជាក់ថា បន្ទាប់ពីបានស្រស់ស្រូបអាហារពេលថ្ងៃត្រង់រួមគ្នា នៅឯមូលដ្ឋានយោធាក្រៅប្រទេសដ៏ធំជាងគេបង្អស់ របស់សហរដ្ឋអាមេរិកនេះ ព្រមទាំងទទួលជ្រាបពីការរាយការណ៍ អំពីស្ថានការណ៍សន្តិសុខនៅឧបទ្វីបកូរ៉េ លោក ដូណាល់ ត្រាំ បានបន្តឡើងឧទ្ធម្ភាគចក្របន្តមកកាន់ទីក្រុងសេអ៊ូល ដើម្បីចូលរួមកិច្ចប្រជុំជាមួយលោក មូន ជែអ៊ីន នៅឯវិមាន Blue House ខណៈលោក មូន បានជិះឧទ្ធម្ភាគចក្រដាច់ដោយឡែក មកកាន់វិមានប្រធានាធិបតីកូរ៉េខាងត្បូង៕

ដកស្រង់ពី៖ Fresh News