Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់៖ យើងរលាយហិនហោចលុយអស់ ១០០ពាន់លានដុល្លារ ដោយសារ ISIS តែមួយគត់...!

  • បោះពុម្ព

(បាកដាដ)៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider al-Abadi បាននិយាយថា ចាប់តាំងពីក្រុម ISIS បានគ្រប់គ្រងទឹកដីមួយផ្នែកធំ ព្រមទាំងការធ្វើសង្រ្គាមប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករមួយនេះ បានធ្វើឱ្យទីក្រុងបាកដាដ ខាតបង់ប្រាក់ជាង ១០០ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

 លោក al-Abadi ថ្លែងបែបនេះ នៅអំឡុងពេលបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Karbala កាលពីចុងសប្ដាហ៍កន្លងទៅ។ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់រូបនេះ បានគូសបញ្ជាក់នៅក្នុង សេចក្ដីថ្លែងការណ៍របស់ខ្លួនដូច្នេះថា «ការបំផ្លិចបំផ្លាញបង្កឡើងដោយពួក ISIS នៅពេលពួកវាគ្រប់គ្រងទីក្រុងអ៊ីរ៉ាក់ជាច្រើន បានធ្វើឱ្យយើងខាតបង់ប្រាក់ជាង ១០០ពាន់លាន ដុល្លារ ជាពិសេសទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចតែម្តង»។

គួរបញ្ជាក់ថា សេចក្ដីថ្លែងការណ៍នេះត្រូវបានចេញផ្សាយ ខណៈកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់បានចាប់ផ្ដើមធ្វើប្រតិបត្តិការយោធា ដើម្បីរំដោះទីក្រុង Rawa ដែលជាមូលដ្ឋានចង់ក្រោយរបស់ ពួក ISIS នៅអ៊ីរ៉ាក់។ ក្រោយឥទ្ធិពល ISIS ថមថយបន្ទាប់ពីការដួលរលំនៃទីក្រុងម៉ូស៊ូល កាលពីប៉ុន្មានខែមុននោះ បញ្ហាធំមួយទៀតដែលអ៊ីរ៉ាក់កំពុងប្រឈមមុខនោះ គឺចេតនាទាមទារឯករាជ្យរបស់ក្រុមឃើដ៕

ដកស្រង់ពី៖FRESH NEW