Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសចិន និងឡាវ «អំពាវនាវរួមគ្នា​ឲ្យភាគីពាក់ព័ន្ធ ព្រមព្រៀង​លើក្រមប្រតិបត្តិ​សមុទ្រចិនខាងត្បូង»

  • បោះពុម្ព

(វៀងច័ន្ទ)៖ ប្រទេសចិន និងឡាវនាថ្ងៃអង្គារនេះ បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងឈានដល់ការព្រមព្រៀងគ្នា លើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ឲ្យបានឆាប់ ហើយរួមគ្នាជួយកសាងផ្លូវទឹកដ៏មមាញឹក និងសំខាន់នេះ ទៅជាដែនសមុទ្រមួយពោពេញទៅដោយសុខសន្តិភាព មិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។ ភាគីទាំងពីរ បានធ្វើការលើកឡើងបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ខណៈប្រធានាធិបតីចិន លោក ស៊ី ជិនពីង បញ្ចប់ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់លោក មកកាន់ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ។

គួរជម្រាបថា មុនមកប្រទេសឡាវ លោក ស៊ី ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC លើកទី២៥ ដែលបានប្រព្រឹត្តទៅកាលពីចុងសប្តាហ៍មុន នៅឯទីក្រុងដាណាង (Da Nang) នៅវៀតណាម ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឯរដ្ឋធានីហាណូយ នៃប្រទេសនេះផងដែរ៕

ដកស្រង់ពី៖ Fresh News