Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រី​បរិស្ថានកោះតៃវ៉ាន់ «ត្រូវបានរារាំង​មិនឲ្យចូល​ប្រជុំនៅ UN» ដោយសារ​ចិនដាក់សម្ពាធ...

  • បោះពុម្ព

(តៃប៉ិ)៖ រដ្ឋមន្រ្តីបរិស្ថានតៃវ៉ាន់ ត្រូវបានរារាំងមិនឲ្យចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំមួយ ស្តីពីបញ្ហាបម្រែបម្រួលអាកាសធាតុរបស់ UN ឡើយ សូម្បីក្នុងនាមជាអ្នកចូលរួមមិនមែនតំណាងរដ្ឋាភិបាលក៏ដោយ ពីព្រោះតែសម្ពាធពីសំណាក់ប្រទេសចិន។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសតៃវ៉ាន់បានឲ្យដឹងថា រដ្ឋមន្រ្តីបរិស្ថាន លោក Lee Ying-yuan បានសង្ឃឹមថា នឹងអាចចូលរួមកិច្ចប្រជុំខាងលើរបស់អង្គការសហប្រជាជាតិ នៅឯប្រទេសអាល្លឺម៉ង់។ ក៏ប៉ុន្តែដោយសារការធ្វើអន្តរាគមន៍ពីចិន លោករដ្ឋមន្រ្តីក៏ពុំអាចចូលរួមក្នុងកិច្ចប្រជុំ UNFCCC នេះបាន។

គួរជម្រាបថា នេះគឺជាលើកចុងក្រោយគេបំផុតហើយ ដែលកោះតៃវ៉ាន់ត្រូវបានបន្ទុចបង្អាក់ មិនឲ្យចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិ ដោយសារតែការជំទាស់ពីប្រទេសចិន។ ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងតៃប៉ិ បានធ្លាក់ចុះដុនដាបកាន់តែខ្លាំងទៅ ចាប់តាំងតែពី លោកស្រី Tsai Ing-wen ត្រូវបានបោះឆ្នោតជ្រើសរើស ឲ្យធ្វើជាប្រធានាធិបតីតៃវ៉ាន់កាលពីឆ្នាំមុន។

រដ្ឋាភិបាលចិន ជឿថា លោកស្រីចង់បានឯករាជ្យពេញលេញជាផ្លូវការ សម្រាប់កោះតៃវ៉ាន់ ដែលជាគឺជាបន្ទាត់ក្រហមមិនអាចរំលងបានឡើយ សម្រាប់ទីក្រុងប៉េកាំង៕

ដកស្រង់ពី៖ Fresh News