Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយករដ្ឋមន្ត្រីអង់គ្លេសចោទរុស្ស៊ីថា «ជាប្រទេសគំរាមកំហែង សន្តិសុខពិភពលោក, លូកដៃចូលកិច្ចការ​បោះឆ្នោត​ប្រទេសដទៃ និងជាប្រទេស...»

  • បោះពុម្ព

  (ម៉ូស្គូ)៖ ខណៈកំពុងប្រឈមមុខនឹងសម្ពាធនៅក្នុងស្រុក ដោយសាររឿង Brexit នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានឆ្លៀតនិយាយដៀមដាម និងចោទប្រកាន់រុស្ស៊ីត្រង់ៗតែម្ដងថា ជាមេគំរាមកំហែងដល់សន្តិសុខពិភពលោក ក៏ដូចជានៅពីក្រោយការលូកដៃ ចូលក្នុងកិច្ចការបោះឆ្នោតនៃបណ្ដាប្រទេសដទៃ ការវាយប្រហារព័ត៌មានវិទ្យា និងផ្សព្វផ្សាយព័ត៌មានមិនពិត។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅរសៀលថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។ លោកស្រី May ថ្លែងបែបនេះនៅក្នុងពិធីជប់លៀងមួយកាលពីថ្ងៃចន្ទ ហើយមិនតែប៉ុណ្ណោះលោកស្រីបានអះអាងដែរថា រុស្ស៊ីគឺជាការគំរាមកំហែងដ៏ធំ ដល់លិទ្ធិប្រជាធិបតេយ្យ និងសន្តិសុខរបស់អឺរ៉ុប។

លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស បានលើកឡើងនាឱកាសនោះយ៉ាងដូច្នេះថា «រុស្ស៊ីកំពុងគំរាមកំហែងដល់សណ្ដាប់ធ្នាប់អន្តរជាតិ ដែលយើងកំពុងពឹងផ្អែក... យើង បានដឹងពីអ្វីដែលអ្នកកំពុងធ្វើ តែអ្នកនឹងមិនទទួលបានជោគជ័យឡើយ....»។ ទីក្រុងម៉ូស្គូបានលូកដៃចូលក្នុងកិច្ចការបោះឆ្នោត នៃបណ្ដាប្រទេសដទៃ និងបានវាយប្រហារព័ត៌មានវិទ្យាប្រឆាំងនឹងក្រសួងការពារជាតិដាណឺម៉ាក រួមទាំងសភាអាល្លឺម៉ង់ជាដើម។

ជាងនេះទៅទៀត រុស្ស៊ីក៏ជាអ្នកទទួលខុសត្រូវលើការបញ្ឆេះជម្លោះ នៅភាគខាងកើតប្រទេសអ៊ុយក្រែន និងការប្រើយន្ដហោះយោធា ហោះឆ្លងកាត់ចូលក្នុងដែនអាកាស នៃប្រទេសដទៃផងដែរ។ នេះបើតាមសម្តី លោកស្រី May។

ប៉ុន្តែទោះជាយ៉ាងនេះក្ដី ក្រុមអ្នកជំនាញរុស្ស៊ីបាននិយាយថា ការចោទប្រកាន់របស់ លោកស្រី May ធ្វើឡើងនៅចំពេលលោកស្រី ត្រូវបានគេបន្ទោសពីសមត្ថភាពក្នុងនាមជាដឹកនាំ ជាពិសេស គឺជុំវិញការស្វែងរកកិច្ចស្ដីពី Brexit និងគ្រាន់តែដើម្បីចង់បានការគំាទ្រពីសហភាពអឺរ៉ុប ដើម្បីងាយស្រួលចរចារឿងរក្សាទំនាក់ទំនងសេដ្ឋកិច្ច ក្រោយអង់គ្លេសចាកចេញពី សហភាពអឺរ៉ុបតែប៉ុណ្ណោះ៕

ដកស្រង់ពី៖ Fresh News