Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រមុខដឹកនាំអាស៊ាន ចុះកិច្ចព្រមព្រៀងការពារសិទ្ធិពលករចំណាកស្រុកអាស៊ាន ឲ្យមានសេរីភាពកាន់តែទូលំទូលាយ ក្នុងការស្វែងរកការងារធ្វើ ក្នុងប្រទេសអាស៊ានទាំង១០ ដោយគ្មានការភិតភ័យ

  • បោះពុម្ព

(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ នៅប្រទេសហ្វីលីពីន បានបញ្ចប់ហើយនៅយប់មិញនេះ ដោយទទួលបាននូវលទ្ឋផលជាទីពេញចិត្ត នៃបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់។ លទ្ធផលដែលសម្រេចបានទាំងនេះ គឺបានមកពីការជជែកពិភាក្សាផ្លាស់ប្តូរយោបល់គ្នា ដើម្បីរកផលប្រយោជន៍រួមទាំងក្នុងកម្រិតតំបន់ និងក្នុងកម្រិតពិភពលោកទាំងមូលផងដែរ។

 បើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈ Facebook របស់សម្តេចនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកានេះ បានឲ្យដឹងថា សមទ្ធិផលសំខាន់មួយ ក្នុងចំណោមសមទ្ធិផលផ្សេងៗទៀត ដែលសម្រេចបានក្នុងកិច្ចប្រជុំ គឺមេដឹកនាំនៃប្រទេសអាស៊ានទាំង១០ បានចុះហត្ថលេខា លើកកិច្ចព្រមព្រៀង ការពារសិទ្ធិពលករចំណាកស្រុកអាស៊ាន ឲ្យមានសិទ្ឋិសេរីភាពកាន់តែទូលំទូលាយ ក្នុងការស្វែងរកការងារធ្វើ នៅក្នុងចំណោមប្រទេស អាស៊ានទាំង១០ ដោយគ្មានការភិតភ័យអ្វីឡើយ ដែលសព្វថ្ងៃនេះ មានប្រមាណជាង១០លាននាក់ នៅក្នុងប្រទេសតំបន់អាស៊ាន។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា «ប្រទេសអាស៊ានទាំង១០ យើងរួមសុខរួមទុក្ខជាមួយគ្នា និងរីកចម្រើនទៅមុខជាមួយគ្នា ដោយមិនទុកប្រទេសណាឲ្យនៅពីក្រោយឡើយ។ ទន្ទឹមនឹងនោះ ក៏យើងមិនជ្រៀតជ្រែកការងារផ្ទៃក្នុង របស់ប្រទេសណាឡើយ ប៉ុន្តែយើងរួមគ្នាដោះស្រាយបញ្ហានានា ដោយសន្តិវិធីដែលនាំមកនូវវិបុលភាព និងសន្តិភាព»

សម្តេចតេជោ ហ៊ុន សែន បន្ថែមទៀតថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ គឺបានបញ្ចប់ ដែលទទួលបាននូវលទ្ឋផលជាទីពេញចិត្ត នៃបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់។ លទ្ឋផលដែលសម្រេចបានទាំងនេះ គឺបានមកពីការជជែកពិភាក្សាផ្លាស់ប្តូរយោបល់គ្នា ដើម្បីរកផលប្រយោជន៍រួមទាំងក្នុងកម្រិតតំបន់ និងក្នុងកម្រិតពិភពលោកទាំងមូលផងដែរ។

នៅឆ្នាំ២០១៨ ខាងមុខនេះ កិច្ចប្រជុំកំពូលអាស៊ាន នឹងរៀបចំដោយប្រទេសសិង្ហបុរី។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ វិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបានមកចូលរួមប្រជុំសំខាន់ៗចំនួន២ គឺ APEC នៅវៀតណាម និងប្រជុំកំពូលអាស៊ានលើកទី៣១ នៅប្រទេសហ្វីលីពីន៕

ដកស្រង់ពី៖FRESH NEW