Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គួរឲ្យចាប់អារម្មណ៍! នាយករដ្ឋមន្ត្រីលីបង់ «ទៅទស្សនកិច្ចអារ៉ាប៊ីសាអូឌីត រួចប្រកាសលាលែងតំណែង ​ពីទីនោះ​តែម្តង» និងកំពុងបង្កការសង្ស័យថា...

  • បោះពុម្ព

(លីបង់)៖ អតីតនាយករដ្ឋមន្ត្រីលីបង់ លោក Saad Hariri ដែលបានបង្កភាពចម្រូងចម្រាសផ្នែកការទូត ក្នុងតំបន់មជ្ឈិមបូព៌ា តាមរយៈប្រកាសលាលែងពីតំណែង ដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃទី០៤ ខែវិច្ឆិកា បាននិយាយថា លោកមានសុវត្ថិភាព ហើយនឹងត្រឡប់ទៅប្រទេសលីបង់វិញ នៅប៉ុន្មានថ្ងៃខាងមុខនេះ ខណៈលេច លឺពាក្យចចាមអារ៉ាប់ និងការចោទប្រកាន់ថា ទីក្រុងរីយ៉ាដបានចាប់រូបលោកជាចំណាប់ខ្មាំង។

 នេះបើតាមការដកស្រង់ការផ្សាយដោយ សារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃពុធ ទី១៥ ខែវិច្ឆកា ឆ្នាំ២០១៧។

ការប្រកាសបែបនេះរបស់ លោក Saad Hariri ធ្វើឡើងនៅ Twitter របស់ផ្ទាល់ខ្លួនក្រោយលោកបានជួបជាមួយ មេសាសនាគ្រិស្ដលីបង់ Beshara al-Rai ក្នុងទីក្រុងរីយ៉ាដ កាលពីថ្ងៃអង្គារ។ ដោយឡែកជុំវិញវិបត្តិការទូតនេះដែរ ប្រធានាធិបតីលីបង់ លោក Michel Aoun មិនទាន់បានទទួលស្គាល់ ការលាលែងពីតំណែងរបស់ លោក Saad Hariri នោះទេដោយអះអាងថា លិខិតលាលែងពីតំណែងនេះ អាចត្រូវបានធ្វើឡើងដោយមានលក្ខខណ្ឌអ្វីមួយ។

ក៏ប៉ុន្តែទន្ទឹមគ្នានោះដែរ អ៊ីរ៉ង់ និងក្រុមឧទ្ទាមហេសប៊ូលឡា បានចោទប្រកាន់ អារ៉ាប៊ីសាអូឌីតត្រង់ៗតែម្ដងថា បានចាប់ លោក Hariri ធ្វើជាចំណាប់ខ្មាំង។ ជាងនេះទៅទៀត មន្ត្រីលីបង់ម្នាក់នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ក៏បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែរថា លោកប្រធានាធិបតីលី Aoun បានប្រាប់បណ្ដាអគ្គរដ្ឋទូតបរទេសមួយចំនួន កាលពីថ្ងៃសុក្រថា លោក Hariri ត្រូវបានគេចាប់ជាចំណាប់ខ្មាំង នៅក្នុងបរិបទដែលក្រុមអ្នកជំនាញមួយចំនួនព្រួយបារម្ភខ្លាច ក្រែងលោកវិបត្តិ នៅលីបង់អាចនឹងបង្កទៅជាសង្រ្គាម នៅក្នុងតំបន់រវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់។

គួរបញ្ជាក់ថា លោក Michel Aoun បានតែងតាំង លោក Saad Hariri ជានាយករដ្ឋមន្ត្រីលីបង់កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ហើយលោកបានប្រកាសលាលែងពីតំណែងដ៏គួរឱ្យភ្ញាក់ ផ្អើលកាលពីថ្ងៃទី០៤ ខែវិច្ឆិកា សប្ដាហ៍មុន៕

ដកស្រង់ពី៖FRESH NEW