Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុត «សិង្ហបុរីបញ្ឈប់រាល់ការធ្វើ​ពាណិជ្ជកម្ម ជាមួយ​កូរ៉េខាងជើង» តបតាមដំណោះស្រាយរបស់ UN...

  • បោះពុម្ព

 (សេអ៊ូល)៖ សិង្ហបុរីនាពេលថ្មីៗនេះ បានបញ្ឈប់រាល់ការធ្វើពាណិជ្ជកម្មនានា ជាមួយកូរ៉េខាងជើង អនុឡោមតាមដំណោះស្រាយដាក់ទណ្ឌកម្ម របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលនៃរបបដឹកនាំទីក្រុងព្យុងយ៉ាង។

កាលពីឆ្នាំមុនសិង្ហបុរី គឺជាដៃគូរពាណិជ្ជកម្មដ៏ធំទី០៧ របស់កូរ៉េខាងជើងដោយពាណិជ្ជកម្មទ្វេភាគីរវាង ប្រទេសទាំងពីរមានទំហំ ១២.៩៩លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

នៅក្នុងសារាចរមួយចុះថ្ងៃទី០៧ ខែវិច្ឆិកា ផ្ញើជូនក្រុមពាណិជ្ជករអាជ្ញាធរគយសិង្ហបុរី ប្រកាសពីការហាមឃាត់ រាល់ការជួញដូរមុខទំនិញនាំចូល និងនាំចេញទៅកាន់ប្រទេសកូរ៉េខាងជើង កាត់តាមទឹកដីសិង្ហបុរី។ បន្ថែមពីលើនេះ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង មិនមែនពាណិជ្ជកម្មជាមួយកូរ៉េខាងជើង ការហាមឃាត់នេះនឹងត្រូវអនុវត្ដន៍ ទៅលើមុខទំនិញដែលត្រូវបានដាក់ ទណ្ឌកម្មក្រោមដំណោះស្រាយ នៃក្រុមប្រឹក្សាសន្តិសុខ ហើយការដាក់ពិន័យផ្សេងៗ នឹងត្រូវចូលជាធរមានរាប់ចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកាតទៅ។

តែទោះជាយ៉ាងនេះក្ដី ក្រុមពាណិជ្ជករក៏ត្រូវបានគេតម្រូវផងដែរឱ្យដាក់ពាក្យស្នើសុំ ការអនុញ្ញាតពីអាជ្ញាធរគយសិង្ហបុរី យ៉ាងតិចបីថ្ងៃមុននាវាដឹកទំនិញ មិនមែនជាពាណិជ្ជកម្ម មកដល់ ឬមានគោលដៅទៅកាន់កូរ៉េខាងជើង កាត់តាមសិង្ហបុរី។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរគយសិង្ហបុរី អ្នកដែលរំលោភលើការហាមឃាត់នេះ នឹងត្រូវពិន័យជាប្រាក់ ១០០,០០០ដុល្លារសិង្ហបុរី (៧៣,៦៦០ដុល្លារអាមេរិក) ឬស្មើបីដងនៃតម្លៃមុខទំនិញ ឬក៏អាចជាប់ពន្ធនាគារ ០២ឆ្នាំ។ ចំណែកឯការពិន័យជាអតិបរាមា អាចមានរហូតដល់ទៅ ២០០,០០០ដុល្លារសិង្ហបុរី ឬស្មើ ៤ដងនៃតម្លៃមុខទំនិញ ឬក៏អាចជាប់ពន្ធនាគារ ០៣ឆ្នាំ៕

ដកស្រង់ពី៖ Fresh News