Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អតីតមន្ត្រីទូត៖ «សកម្មភាពយោធាអាមេរិក នៅលើទឹកដីស៊ីរី គឺជាការរំលោភច្បាប់អន្តរជាតិ»

  • បោះពុម្ព

 (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកកំពុងតែរំលោភលើសេចក្តី សម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាតិ (UNSC) ស្តីពីការចេញសិទ្ធិអនុញ្ញាតឲ្យមានសកម្មភាពយោធា ប្រឆាំងនឹងក្រុមភេរវករ ISIS បន្ថែមពីលើបំពានដែនអធិបតេយ្យភាព របស់ប្រទេសស៊ីរី។

នេះបើតាមសម្តីអតីតមន្រ្តីកិច្ចការទូតអាមេរិកមួយរូប ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក James Mattis បាននិយាយថា វត្តមានរបស់កងទ័ពអាមេរិកនៅស៊ីរី ត្រូវបានអនុញ្ញាតត្រឹមត្រូវ ពីសំណាក់អង្គការសហប្រជាជាតិ ដោយសារតែទីក្រុងវ៉ាស៊ីនតោន កំពុងបានចូលរួមក្នុងសមរភូមិប្រយុទ្ធប្រឆាំងក្រុម ISIS។

យ៉ាងណាមិញ លោក Jim Jatras ដែលមាននាទីជាទីប្រឹក្សាជាន់ខ្ពស់របស់ថ្នាក់ដឹកនាំបក្សសាធារណរដ្ឋ នៅក្នុងព្រឹទ្ធសភាអាមេរិកផងដែរនោះ បានថ្លែងថា «ការអះអាងថា តាមកម្ចាត់ក្រុម ISIS នេះ មិនអាចផ្លាស់ប្តូរអ្វីបានទាំងអស់។ វាពុំអាចធ្វើជាលេសសម្រាប់ ការបោះមូលដ្ឋានទ័ពអាមេរិកជាច្រើនកន្លែង នៅក្នុងតំបន់កាន់កាប់ដោយពួកឃើដ នៅស៊ីរីបានឡើយ។

ម៉្យាងវិញទៀត វាក៏ពុំអាចយកធ្វើជាការដោះសារ សម្រាប់សេចក្តីរាយការណ៍ថ្មីៗនេះ ដែលថា កងកម្លាំងគាំទ្រដោយអាមេរិក ដាក់បង្កើតការព្រមព្រៀងជាមួយ ISIS ក្នុងការបើកផ្លូវឲ្យសមាជិកក្រុមភេរវករនេះ រាប់ពាន់នាក់ភៀសខ្លួនចេញពីក្រុង Raqqa ដែរ»។

លោក Jatras បានកត់សម្គាល់ថា ក្រុមប្រឹក្សាសន្តិសុខ UN មិនដែលធ្លាប់ផ្តល់សិទ្ធិអនុញ្ញាតឲ្យសហរដ្ឋអាមេរិក ក្នុងការធ្វើប្រតិបត្តិការយោធា ប្រឆាំងនឹងក្រុម ISIS ក៏ដូចជាក្រុមសកម្មប្រយុទ្ធដទៃៗទៀត នៅក្នុងទឹកដីប្រទេសស៊ីរីឡើយ ហើយទីក្រុងវ៉ាស៊ីនតោន ក៏មិនធ្លាប់ដែលសុំសិទ្ធិអនុញ្ញាតពីរដ្ឋាភិបាលស៊ីរីដែរ។

គួរជម្រាបថា វត្តមានអាមេរិកនៅស៊ីរីនាពេលកន្លងមក បានទទួលរងការរិះគន់ជាបន្តបន្ទាប់ ដោយទីក្រុងដាម៉ាស់ ដែលបានសង្កត់ធ្ងន់ថា ប្រតិបត្តិការយោធាបរទេសនានា ដែលប្រព្រឹត្តទៅដោយគ្មានការយល់ព្រមឯកភាព ពីរដ្ឋាភិបាលស៊ីរី នឹងត្រូវចាត់ទុកថាជាការឈ្លានពានដោយខុសច្បាប់៕

ដកស្រង់ពី៖ Fresh News