Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហ្វីលីពីន៖ បណ្តាមេដឹកនាំក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) ចេញសេចក្តីថ្លែងការណ៍រួម អំពីការប្រឆាំងដាច់ខាត ចំពោះវត្តមានអាវុធគីមី!

  • បោះពុម្ព

 (សិង្ហបុរី)៖ បណ្ដាមេដឹកនាំដែលបានចូលរួម កិច្ចប្រជុំកំពូលអាស៊ីខាងកើត ឬ East Asia Summit (EAS) បានចេញផ្សាយសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃព្រហស្បតិ៍នេះ ស្ដីពីអាវុធគីមី បន្ទាប់ពីពួកគេបានជួបប្រជុំគ្នាប្រចាំឆ្នាំ ក្នុងទីក្រុងម៉ានីលកាលពីថ្ងៃអង្គារ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ នៅក្នុងសេចក្ដីថ្លែងការណ៍នេះ ក្រុមមេដឹកនាំទាំងអស់ខាងលើបាននិយាយថា ពួកគេបានអះអាងឡើងវិញ ពីការប្ដេជ្ញាចិត្តគោរពតាមគោលការណ៍បំផ្លាញអាវុធគីមី មិនរីកសាយ និងផ្ដល់ជំនួយព្រមទាំងការពាររដ្ឋដទៃ ពីការគំរាមកំហែង ឬវាយប្រហារដោយអាវុធគីមី។

មិនតែប៉ុណ្ណោះ ពួកគេក៏បានបញ្ជាក់ដែរថា ការប្រើប្រាស់អាវុធគីមី និងសារធាតុពុលគីមីនៅ ទីណាមួយដោយនរណាម្នាក់ ក្រោមកាលៈទេសៈណាក៏ដោយ ដែលត្រូវបានហាមឃាត់ដោយ អនុសញ្ញាស្ដីពីអាវុធគីមី (CWC) គឺជារឿងគួរឱ្យស្អប់ខ្ពើមមិនអាចទទួលយកបាន ដូច្នេះអ្នកប្រើប្រាស់អាវុធគីមី ឬសារធាតុពុលគីមីជាអាវុធ នឹងត្រូវទទួលខុសត្រូវជាដាច់ខាត។

គួរបញ្ជាក់ថា នៅក្នុងសេចក្ដីថ្លែងការណ៍ខាងលើ បណ្ដាមេដឹកនាំ EAS ក៏បានសន្យាដែរថា នឹងពង្រឹងប្រព័ន្ធសុខាភិបាលឱ្យកាន់តែរឹងមាំ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពទាក់ទិន នឹងបញ្ហាសុខភាពក្នុងនោះរួមមានទាំងគ្រោះថ្នាក់ជីវសាស្ត្រ សារធាតុគីមីពុល ធាតុវិទ្យុសកម្ម ជាដើម៕

ដកស្រង់ពី៖ Fresh News