បណ្តាញសង្គម

លោកត្រាំ ថាអាមេរិក-ចិន យល់ស្របគ្នាថា ការបង្កកអាវុធនុយក្លេអ៊ែរ កូរ៉េខាងជើង មិនគ្រប់គ្រាន់នោះទេ

វ៉ាស៊ីនតោន៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងថា មហាអំណាចសហរដ្ឋអាមេរិក និងចិន បានយល់ស្របគ្នាថា ការបង្កកអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង មិនទាន់គ្រប់គ្រាន់នោះទេ ដើម្បីឲ្យមានការផ្លាស់ប្តូរ ហើយថាខ្លួនត្រូវតែលុបបំបាត់ អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

 លោក ដូណាល់ ត្រាំ ត្រូវបានកំណត់ទីតាំងឈរជើង ជាយូរយារមកហើយ ប៉ុន្តែលោកបានលើកឡើងថា ប្រទេសចិន ឥឡូវនេះបានយល់ស្រប ជាមួយទីក្រុងវ៉ាស៊ីនតោនថា កិច្ចព្រមព្រៀង បង្កកអាវុធនុយក្លេអ៊ែរ កូរ៉េខាងជើង មិនអាចទទួលយកបានទេ។

នៅក្នុងនោះដែរប្រទេសចិន និងរុស្ស៊ី បានស្នើឡើងថា ជាមធ្យោបាយ ដើម្បីចាប់ផ្តើមការចរចារ ដែលត្រូវបានពន្យារពេលយូរ: កូរ៉េខាងជើងអាចបង្កក កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ជាថ្នូរនឹងអាមេរិក និងកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួន បញ្ឈប់ការធ្វើសមយុទ្ធយោធា ជាទៀងទាត់ ដែលក្រុងព្យុងយ៉ាង ចាត់ទុកថា ជាការរៀបចំ សម្រាប់ការឈ្លានពាន៕

ដកស្រង់ពី៖ដើមអម្ពិល