Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសចិន និងហ្វីលីពីន «ប្តេជ្ញាប្រើសម្តីដោះស្រាយ​បញ្ហាសមុទ្រចិនខាងត្បូង» និងមិនប្រើសង្គ្រាម​នោះឡើយ!

  • បោះពុម្ព

 (ប៉េកាំង)៖ ជាថ្មីម្តងទៀតប្រទេសចិន និងហ្វីលីពីន ដែលចាប់ផ្តើមមានទំនាក់ទំនងប្រសើរឡើងវិញនោះបានប្តេជ្ញាថា បញ្ហាសមុទ្រចិនខាងត្បូង នឹងត្រូវធ្វើការដោះស្រាយតាមរយៈកិច្ចចរចា និងមិនឲ្យមានសង្គ្រាម ឬជម្លោះកើតមានឡើងនោះឡើយ។

នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មានរុស្ស៊ី Sputnik នាព្រឹកថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។ ការប្តេជ្ញាខាងលើនេះ គឺត្រូវបានធ្វើឡើងនៅក្នុងជំនួបរវាង លោក លី ខេជាំង នាយករដ្ឋមន្ត្រីចិន ដែលតំណាងឲ្យប្រធានាធិបតីចិន លោក ស៊ី ជិនពីង ជាមួយនឹងប្រធានាធិបតី លោក រ៉ូទ្រីហ្គោ ឌូតឺតេ នៅក្នុងទីក្រុង Pasay ប្រទេសហ្វីលីពីន ដែលជាផ្នែកមួយកិច្ចប្រជុំកំពូលអាស៊ាននាពេលកន្លងទៅនេះ។ ភាគីទាំងពីរបានស្វែងយល់អំពីរឿងរ៉ាវជាច្រើន ជាពិសេសការរក្សាជំហរស្របគ្នា ក្នុងទិសដៅរក្សាសន្តិសុខ និងសន្តិភាពក្នុងតំបន់។

កិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំទាំងពីរ បានបញ្ជាក់យ៉ាងដូច្នេះថា «មេដឹកនាំទាំងពីររូបបានចាប់ដៃគ្នា និងធ្វើការចេញសេចក្តីថ្លែងការណ៍រួម តំណាងឲ្យប្រជាជាតិទាំងពីរ ដោយព្រមព្រៀងធ្វើការដោះស្រាយជម្លោះអធិបតេយ្យនានា តាមរយៈកិច្ចសន្ទនា មិនមែនដោយកម្លាំងយោធានោះឡើយ។

ភាគីទាំងពីរជឿជាក់ថា ជម្លោះនាវាចរណ៍មិនមែនជាឧបសគ្គធំបំផុត នៃទំនាក់ទំនងរវាងចិន និងហ្វីលីពីននោះឡើយ ដូច្នេះភាគីទាំងពីរបានបញ្ជាក់ឡើងវិញ អំពីការលើកស្ទួយឲ្យមានសន្តិសុខ និងសន្តិភាពក្នុងតំបន់, សេរីភាពនៃការធ្វើនាវាចរណ៍ ព្រមទាំងការហោះហើរនៅលើដែនសមុទ្រចិនខាងត្បូង និងសកម្មភាពសេដ្ឋកិច្ច ដែលឈរលើគោលការណ៍រក្សាសន្តិភាព»៕

ដកស្រង់ពី៖ Fresh News