Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បំផ្ទុះគ្រាប់បែកក្នុងព្រះវិហារ «ផ្តាច់ជីវិតមនុស្ស ៥០នាក់» នៅភាគឦសាននីហ្សេរីយ៉ា!

  • បោះពុម្ព

 (នីហ្សេរីយ៉ា)៖ ករណីបំផ្ទុះគ្រាប់បែកអត្តឃាតមួយ បានផ្តាច់ជីវិតមនុស្ស ៥០នាក់ នៅព្រះវិហារមួយកន្លែងក្នុងក្រុង Mubi ភាគឦសាននៃប្រទេសនីហ្សេរីយ៉ា។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។ អ្នកនាំពាក្យប៉ូលិសរដ្ឋ Adamawa បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា «ពួកយើងទទួលដំណឹងថា មានហេតុការណ៍បំផ្ទុះគ្រាប់នៅឯព្រះវិហារមួយកន្លែង ក្នុងក្រុង Mubi ហើយមនុស្ស ៥០នាក់ បានបាត់បង់ជីវិត។

ក្មេងប្រុសជំទង់ម្នាក់វ័យខ្ទង់ ១៧ឆ្នាំ មានពាក់អាវបង្កៃគ្រាប់បៃ បានបន្លំខ្លួនចូលទៅក្នុងព្រះវិហារ ជាមួយនិងអ្នកប្រតិបត្តិសាសនាដទៃទៀត។ ភ្លាមៗក្រោយពីបួងសួងរួចយុវជនរូបនោះ ក៏បានបំផ្ទុះគ្រាប់បែកនៅជាប់ខ្លួន»។

គួរជម្រាបថា តួលេខនៃអ្នកស្លាប់អាចនឹងកើនឡើងថែមទៀត ខណៈមនុស្សជាច្រើននាក់ ដែលបានរងរបួស ក្នុងហេតុការណ៍ដ៏អាក្រក់នេះ កំពុងទទួលការព្យាបាលនៅឯមន្ទីរពេទ្យនានា នៅភាគខាងជើងក្រុង Mubi ជាទីដែលការវាយប្រហារ បានកើតឡើងនៅក្នុងបរិវេណនៃតំបន់ Kunu Araha៕

ដកស្រង់ពី៖ Fresh News