បណ្តាញសង្គម

បោសសម្អាតផ្ទៃក្នុង? កូរ៉េខាងជើង «ធ្វើការអង្កេតដ៏កម្រ ទៅលើអង្គភាពយោធាសំខាន់ៗ» ក្រោយមានការសង្ស័យ...

(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើង កំពុងធ្វើប្រតិបត្តិការស៊ើបការណ៍ ទៅលើអង្គភាពយោធាសំខាន់ៗ ដោយសារការអង្កេតឃើញឥរិយាបទមិនស្មោះត្រង់ ព្រមទាំងបានដាក់ទណ្ឌកម្ម ទៅលើមន្ត្រីយោធាជាន់ខ្ពស់ពីររូបផងដែរ។

នេះបើយោងតាមការលើកឡើងរបស់ ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង ដកស្រង់ដោយសារព័ត៌មាន Yonhap News ចេញផ្សាយនៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។

ក្នុងអំឡុងនៃការថ្លែងនៅក្នុងសភាជាតិ ទីភ្នាក់ងារចារកម្មជាតិកូរ៉េខាងត្បូងហៅកាត់ថា NIS បានលើកឡើងថា ខណៈដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាង ធ្វើការស៊ើបការណ៍ទៅលើអង្គភាពយោធាជាលើកដំបូង មិនធ្លាប់មានអស់រយៈពេលពីរទសវត្សរ៍កន្លងទៅនេះនោះ មន្ត្រីជាន់ខ្ពស់ពីររូប ត្រូវបានគេដាក់ទណ្ឌកម្ម។

ការស៊ើបអង្កេតនេះត្រូវបានធ្វើឡើងដោយ លោក Choe Ryong-hae អនុប្រធានគណកម្មាធិការមជ្ឈិមបក្សពលកររបស់ប្រទេសកូរ៉េខាងជើង។ សូមជម្រាបថា ការដាក់ទណ្ឌកម្មទៅលើ លោក Hwang ត្រូវបានគេចាត់ទុកថា ជារឿងគួរឱ្យភ្ញាក់ផ្អើលបំផុត ដោយសារលោកជាមន្ត្រីដ៏មានឥទ្ធិពលម្នាក់ ក្នុងវិស័យយោធា៕

ដកស្រង់ពី៖ Fresh News