Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

«ទាហានកូរ៉េខាងជើងរត់ចោលជួរ ត្រូវបានទាហានគ្នាឯង ​ដេញបាញ់សម្លាប់»

  • បោះពុម្ព

 (សេអ៊ូល)៖ ទីបញ្ជាការអង្គការសហប្រជាជាតិ ប្រចាំតំបន់ព្រំដែនរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងបានចេញផ្សាយវីដេអូឃ្លីបមួយថតជាប់កាមេរ៉ាសុវត្ថិភាព ដែលបង្ហាញពីទាហានកូរ៉េខាងជើងម្នាក់ត្រូវបានគេតាមបាញ់សម្លាប់ នៅអំឡុងពេលព្យាយាមរត់ចូលមកដីកូរ៉េខាងត្បូង។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧។ ជុំវិញឧបទ្ទហេតុនេះដែរ យោធាកូរ៉េខាងត្បូងធ្លាប់បានឱ្យដឹងថា ទាហានកូរ៉េខាងជើងមា្នក់ខាងលើ បានរត់ភៀសខ្លួនមកកាន់កូរ៉េខាងត្បូង ដោយឆ្លងកាត់តាមតំបន់សន្តិសុខ ស្ថិតនៅក្នុងតំបន់គ្មានយោធានៃព្រំដែនភូមិ Panmunjom រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ដោយប្រើរថយន្ដមួយគ្រឿងដើម្បីគេចខ្លួន។

ប៉ុន្តែដោយសាររថយន្ដជាប់ផុងទៅណាមិនរួច ទើបរូបគេបង្ខំចិត្តចុះពីលើរថយន្ដ ខណៈទាហានកូរ៉េខាងជើងជាច្រើននាក់ ដេញតាមបាញ់ឱ្យរបួសធ្ងន់ មុននឹងត្រូវបានទាហានកូរ៉េខាងត្បូង ជួយសង្រ្គោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ។

គួរបញ្ជាក់ថា មកទល់ពេលនេះកូរ៉េខាងត្បូងមិនទាន់បញ្ជាក់លម្អិត ពីព័ត៌មានពាក់ព័ន្ធនឹងទាហានកូរ៉េខាងជើងរូបនេះឡើយ ដោយគ្រាន់តែឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណជា ១៥៖១១នាទីរសៀល កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

ដកស្រង់ពី៖ Fresh News