Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហេតុអ្វីមានការអះអាងថា «បេសកកម្ម NASA នាំមនុស្សឡើងឋានព្រះច័ន្ទ» គឺជារឿងបោកប្រាស?

  • បោះពុម្ព

 (អាមេរិក)៖ បើតាមក្រុមមនុស្សមួយចំនួន បានបញ្ចេញព័ត៌មានចចាមអារ៉ាមថា រដ្ឋាភិបាលអាមេរិក បានក្លែងបន្លំរឿងបញ្ជូនក្រុមអវកាសយានិក ទៅជាន់ដីឋានព្រះច័ន្ទ។

ពួកគេជឿថា វាបានចំណាយថវិកាតិច ហើយងាយស្រួលជាងក្នុងការបង្កើតភស្តុតាង ស្តីពីមនុស្សដើរនៅលើផ្ទៃឋានព្រះច័ន្ទ ជាជាងការបញ្ជូនក្រុមអវកាសយានិក ឡើងទៅកាន់ទីនោះផ្ទាល់។ នេះបើតាមការដកស្រង់ការចេញផ្សាយពី វែបសាយ Indy100 នៅល្ងាចថ្ងៃចន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០១៧។

សរុបទាំងអស់បេសកកម្មបញ្ជូនមនុស្ស ឲ្យទៅជាន់ឋានព្រះច័ន្ទ មានចំនួន ០៦លើក ដែលបានចាប់ផ្តើមពីឆ្នាំ១៩៦៩ រហូតដល់ឆ្នាំ១៩៧២ ដែលនេះ គឺមិនរាប់បញ្ចូលទាំង ការបញ្ជូនយានស្រាវស្រាវទទេរជាច្រើនរាប់មិនអស់ ទៅកាន់ទីនោះឡើយ។ ដោយឡែកវត្ថុបង្កើតដោយមនុស្សដំបូងបំផុត ដែលបានទៅប៉ះជាមួយផ្ទៃឋានព្រះច័ន្ទ គឺយានបេសកកម្ម Luna 2 ដែលត្រូវបានបាញ់បង្ហោះដោយ អតីតសហភាពសូវៀតកាលពី ឆ្នាំ១៩៥៩ មិនមែនអាមេរិកឡើយ។

នៅជុំវិញជោគជ័យដ៏ធំសម្បើម នៃប្រវត្តិសាស្រ្តមនុស្សលោកយើងនេះ មានក្រុមមនុស្សមួយចំនួនជឿជាក់ថា ការទៅដល់ដីឋានព្រះច័ន្ទ គឺជារឿងកុហកបោកប្រាស។ ក្នុងចំណោមនោះ មានទាំងអ្នកដែលអះអាងថា រឿងទាំងអស់នេះមិនដែលធ្លាប់កើតមានឡើងទាល់តែសោះតែម្តង ដោយពួកវាត្រូវបានថតនៅក្នុងកន្លែងឆាករៀបចំមួយ រួមទាំងក្រុមអ្នក ដែលទទួលស្គាល់ថា មនុស្សយើងពិតជាបានទៅមែន ក៏ប៉ុន្តែឃ្លីបវីដេអូបង្ហាញពីសកម្មភាពនៅទីនោះ គឺក្លែងក្លាយ។

បើតាមក្រុមមនុស្សមួយចំនួនខាងលើ ជាទូទៅចេតនានៅពីក្រោយការកុហកបោកប្រាសនេះ គឺទាក់ទិននឹងសេចក្តីប៉ងប្រាថ្នារបស់សហរដ្ឋអាមេរិក ដែលចង់ក្តោបក្តាប់ឥទ្ធិពល ក្នុងការរត់ប្រណាំងទៅកាន់ទីអវកាស ប្រជែងនឹងអតីតសហភាពសូវៀត ដែលជាប្រទេសរុស្ស៊ីបច្ចុប្បន្ន។បេសកកម្ម Apollo 17 គឺជាបេសកកម្មបញ្ជូនមនុស្សចុងក្រោយបំផុតទៅកាន់ឋានព្រះច័ន្ទ ដែលជាហេតុធ្វើឲ្យអវកាសយានិក Gene Cernan និង Harrison Schmitt ជាមនុស្សចុងក្រោយ ដែលបានជាន់ផ្ទៃរបស់ព្រះច័ន្ទ ខណៈអវកាសយានិកម្នាក់ទៀតឈ្មោះ Ronald Evans ស្ថិតនៅលើយានចុះចត មិនបានចុះជាន់ដីព្រះច័ន្ទឡើយ។

ក្រុមអ្នកមិនជឿលើ «Moon Landing» បានអះអាងថា រូបថតមួយ ដែលបានមកពីបេសកកម្មកាលពីឆ្នាំ១៩៧២នេះ នៅលើឋានព្រះច័ន្ទ បានលាតត្រដាងឲ្យឃើញថា ដំណើរបេសកកម្មទៅកាន់ទីនោះទាំងប៉ុន្មាន គឺសុទ្ធតែជារឿងភូតកុហក។ ពួកគេបានលើកឡើងថា ស្រមោលនៅលើផ្ទៃកញ្ចក់ នៃមួកការពាររបស់អវកាសយានិកម្នាក់ បានបង្ហាញឲ្យឃើញពីមនុស្សម្នាក់ ដូចជាអ្នកកាន់កាមេរ៉ា ដែលពុំមានពាក់ឈុតអវកាសឡើយ។

គួរជម្រាបថា បេសកកម្ម Apollo 17 បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៧ ដល់ទី១៩ ខែធ្នូ ឆ្នាំ១៩៧២ នៅក្នុងកំឡុងពេល ១៧ថ្ងៃនោះ ក្រុមអវកាសយានិក បានប្រមែប្រមូលយកគំរូតាងនៃ ថ្មព្រះច័ន្ទមានទម្ងន់ជាង ១១០គីឡូក្រាម ដែលច្រើនជាងបេសកកម្មណាណាទាំងអស់របស់ NASA ទៅកាន់ទីនោះ។ ម៉្យាងវិញទៀត បេសកកម្មនេះ ក៏ជាប់កំណត់ត្រាក្នុងការដើរលើព្រះច័ន្ទបានយូរជាងគេ, ក្នុងការចុះលើព្រះច័ន្ទយូរជាងគេ, និងក្នុងការចំណាយពេលនៅឋានព្រះច័ន្ទយូរជាងគេផងដែរ។

អ្វីដែលគួរយល់ដឹងបន្ថែមនោះ គឺពាក្យចចាមអារ៉ាម នៃបេសកកម្មក្លែងក្លាយលើឋានព្រះច័ន្ទ របស់សហរដ្ឋអាមេរិក កាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ និងឆ្នាំ១៩៧០ នោះគឺមិនមែនផ្ទុះឡើងទើបតែមកផ្ទុះឡើងនៅអំឡុងឆ្នាំ២០១៧នេះឡើយ ដោយវាបានលេចឡើងតាំងតែពីអាមេរិក សម្រេចគោលដៅរបស់ខ្លួនមកម្ល៉េះ ខណៈដែលអ្នកផ្សព្វផ្សាយពាក្យចចាមអារ៉ាមនេះ លោកអ្នកប៉ាន់ស្មានដឹងបានថា ជាប្រទេស ឬក្រុមមួយណា។

អង្គការ NASA ក៏ធ្លាប់ធ្វើការបកស្រាយជាច្រើនដែរ ដោយមានទាំងភស្តុនៃដានជើងមនុស្ស និងស្នាមកង់របស់យាន ដែលធ្លាប់បានគោចរលើផ្ទៃព្រះច័ន្ទ ត្រង់កន្លែងដែលខ្លួនធ្លាប់បំបេញបេសកកម្មនោះ ហើយវាស្ថិតនៅទីនោះដដែល ដោយមិនមានការផ្លាស់ប្តូរនោះឡើយ ព្រោះព្រះច័ន្ទគ្មានខ្យល់ គ្មានទឹក និងគ្មានការប៉ះពាល់ដោយបាតុភូតធម្មតាអ្វីមួយ ដូចនៅលើផែនដីនោះឡើយ ហេតុដូច្នេះតឹកតាងនានា គឺស្ថិតនៅទីនោះដដែល ទោះបីឆ្លងផុតកាលរាប់សិបឆ្នាំក៏ដោយ៕

ដកស្រង់ពី៖ Fresh News