Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កងទ័ពចិន «សម្តែងការប្រឆាំងយ៉ាងខ្លាំងក្លា» ក្រោយយន្តហោះស៊ើបការណ៍​ឥណ្ឌា ហោះចូលដែនអាកាសចិន និងធ្លាក់...

  • បោះពុម្ព

(ប៉េកាំង)៖ កងទ័ពចិននៅថ្ងៃព្រហស្បតិ៍នេះ បានសម្តែងការមិនពេញចិត្ត និងប្រឆាំងយ៉ាងដាច់ខាតតែម្តង ចំពោះការបញ្ជាយន្តហោះដ្រូន (UAV) ដែលគេអាចហៅបានថា ជាយន្តហោះស៊ើបការណ៍សម្ងាត់ គ្មានមនុស្សជិះ ចូលមកក្នុងដែនអាកាសរបស់ប្រទេសចិន ដែលស្ថិតនៅតាមបណ្តាលព្រំដែន ដ៏រសើបរវាងមហាយក្សទាំងពីរ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៧។ យន្តហោះ UAV របស់ឥណ្ឌាមួយគ្រឿង ត្រូវបានឆ្មាំការពារព្រំដែនចិនរកឃើញធ្លាក់ កាលពីពេលថ្មីៗនេះ នៅតាមបណ្តាយព្រំដែនភាគខាងលិចរបស់ខ្លួន ដែលវាបានកើតមានឡើងខណៈដែលស្ថានការណ៍ព្រំដែន រវាងមហាយក្សធំបំផុតប្រចាំតំបន់អាស៊ីទាំងពីរនេះ នៅតែស្ថិតក្នុងភាពផុយស្រួយ ដែលអាចឈានទៅរកជម្លោះគ្រប់ពេលវេលា។

អ្នកនាំពាក្យការិយាល័យប្រតិបត្តិ នៃកងយោធាភូមិភាគខាងលិច របស់ក្រសួងការពារជាតិ លោក ចាង ស៊ុយលី (Zhang Shuili) បានប្រាប់ឲ្យដឹងថា «ទង្វើរបស់ឥណ្ឌាខាងលើនេះ បានរំលោភដែនអធិបតេយ្យភាពរបស់ចិន ហើយយើងពិតជាមិនពេញចិត្តជាខ្លាំង និងសូមធ្វើការប្រឆាំងយ៉ាងដាច់ខាត ចំពោះបញ្ហានេះផងដែរ»។

គួរបញ្ជាក់ថា ទីបញ្ជាការយោធាចិនប្រចាំតំបន់ភាគខាងលិច (ជាប់ព្រំដែនឥណ្ឌា) ក៏បានអះអាងផងដែរថា កងទ័ពចិននឹងចាត់វិធានការណ៍ពេញលេញ ដើម្បីបំពេញបេសកកម្មរបស់ខ្លួន ប្រកបដោយទំនួលខុសត្រូវខ្ពស់បំផុត និងការពារអធិបតេយ្យភាព ព្រមទាំងសន្តិសុខជាតិឲ្យបានពេញទំហឹងតែម្តង៕

ដកស្រង់ពី៖ Fresh News