Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ៊ីស្រាអែលត្រេកអរជាពន់ពេក «ព្រោះក្តីស្រមៃជាង ៣,០០០ឆ្នាំ ក្លាយជាការពិត» ដោយសារ ដូណាល់ ត្រាំ ជាអ្នកសម្រេចឲ្យ...

  • បោះពុម្ព

 (អ៊ីស្រាអែល)៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានី អ៊ីស្រាអែលគឺជាពេលវេលាប្រវត្តិសាស្ត្រមួយ ហើយអ៊ីស្រាអែលពិតជាអរគុណយ៉ាងជ្រាលជ្រៅ ដល់លោកប្រធានាធិបតី ដូណាល់ ត្រាំ បើទោះជាមានការរិះគន់ ពីសហគមន៍អន្តរជាតិក៏ដោយ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៧។ លោក Netanyahu ថ្លែងបែបនេះ បន្ទាប់ពីលោក ត្រាំ បានប្រកាសទទួលស្គាល់ ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល ក៏ដូចជាបង្គាប់ផងដែរ ឱ្យក្រសួងការបរទេសអាមេរិក ត្រៀមរៀបចំផ្លាស់ប្ដូរស្ថានទូតអាមេរិក ប្រចាំទីក្រុងតែលអាវីវ ទៅកាន់ទីក្រុងហ្សេរុយសាឡឹម។

ដោយឡែកថ្លែងនៅលើ Twitter នាយករដ្ឋមន្ត្រីរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «ហ្សេរុយសាឡឹម គឺជាក្ដីសង្ឃឹមក្ដីសុបិន្ត និងការអធិដ្ឋានរបស់យើង អស់រយៈពេលជាង ០៣ពាន់ឆ្នាំមកហើយ»។ ប៉ុន្តែទន្ទឹមគ្នាសហគមន៍អន្តរជាតិ ក្នុងនោះរួមមាន អង់គ្លេស បារាំង អ៊ីរ៉ង់ កាណាដា តួកគី អារ៉ាប៊ីសាអូឌីត ម៉ាឡេស៊ី ម៉ិចស៊ីកូ និងប៉ាឡេស្ទីនជាចម្បង បានរិះគន់ព្រមទាំងតវ៉ាយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តនេះ ព្រមទាំងបានព្រមានដែរថា វានឹងបង្កឱ្យមានជម្លោះ ឬអំពើហិង្សាផ្ទុះឡើងក្នុងតំបន់មជ្ឈិម បូព៌ាទាំងមូល។

គួរបញ្ជាក់ថា នៅក្នុងចំណោមបណ្ដាប្រទេសទាំងនេះ គេឃើញថា អ៊ីរ៉ង់បានចេញមុខព្រមានចំៗតែម្ដងថា ទីក្រុងតេហេរ៉ង់ នឹងមិនអត់ឱនឱ្យសហរដ្ឋអាមេរិកជាដាច់ខាត បើសិនជាលោក ដូណាល់ ត្រាំ ទទួលស្គាល់ហ្សេរុយសាឡឹមជារបស់អ៊ីសា្រអែល។«អ៊ីរ៉ង់នឹងមិនលើកលែងឱ្យជាដាច់ខាត ចំពោះការរំលោភបំពាន លើកន្លែងពិសិដ្ឋរបស់អ្នកកាន់សាសនាអ៊ីស្លាម... ហើយអ្នកកាន់សាសនាអ៊ីស្លាមទាំងអស់ ត្រូវតែរួបរួមដើម្បីគ្នាប្រឈមុខនឹងទង្វើឃុបឃិតគ្នានេះ»។ នេះជាការព្រមានរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រួហានី៕

ដកស្រង់ពី៖ Fresh News