Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យោធាហ្វីលីពីន «ស្នើសុំលោក ឌូតឺតេ ពន្យាច្បាប់​អាជ្ញាសឹក ថែមមួយឆ្នាំទៀត» ចំពោះមុខការ​កក្រើកឡើងវិញ...

  • បោះពុម្ព

(ម៉ានីល)៖ ទីបំផុតច្បាប់អាជ្ញាសឹក នៅខេត្តមីដាណាវ ភាគខាងត្បូងប្រទេសហ្វីលីពីន ដែលត្រូវបានដាក់តាំងតែពីអំឡុងទីក្រុងម៉ារ៉ាវី ត្រូវបានក្រុមឧទ្ទាមគាំទ្រ ISIS រឹបអូសនោះ ត្រូវបានយោធាស្នើសុំប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ពន្យាថែមមួយឆ្នាំទៀត គិតចាប់តាំងពីដើមខែធ្នូ នេះតទៅ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៧។ ការទាមទារបែបនេះ ធ្វើឡើងទៅកាន់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោក ឌូតឺតេ និងត្រូវបានមន្ត្រីយោធា បង្ហើបឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះតែម្តង ដោយរង់ចាំតែការសម្រេចចុងក្រោយ ពីលោកប្រធានាធិបតីប៉ុណ្ណោះ។

ប្រការនេះបានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីពួកឧទ្ទាមភាគត្បូង បានបើកការវាយប្រហារមកលើកងកម្លាំងយោធារបស់រដ្ឋាភិបាលហ្វីលីពីនជាថ្មី ហើយក៏កើតចេញជាការប្រយុទ្ធតបតគ្នាជាច្រើនលើក នាំឲ្យមនុស្សស្លាប់ជាច្រើននាក់បន្ថែមទៀត នៅលើប្រជុំកោះភាគខាងត្បូងនោះ។

គួរបញ្ជាក់ថា ការប្រកាសបន្តប្រើច្បាប់អាជ្ញាសឹកមួយឆ្នាំទៀតនេះ គឺបានកើតមានរយៈពេល ៥០ថ្ងៃ ក្រោយពីការប្រការជោគជ័យ លើសង្គ្រាមរំដោះទីក្រុងម៉ារ៉ាវី កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧។ ការប្រកាសអំពីជ័យជម្នះដ៏ធំកាលណោះ ត្រូវបានធ្វើឡើងបន្ទាប់ពីរយៈពេល ១៤៨ថ្ងៃ ដែលសង្គ្រាមដ៏ក្តៅគគុកនៅភាគខាងត្បូងហ្វីលីពីន បានអូសបន្លាយដែលជាហេតុបង្កឲ្យមនុស្សរាប់រយនាក់បាត់បង់ជីវិត រួមមានទាំងយោធា ជនស៊ីវិល និងក្រុមឧទ្ទាមគាំទ្រ ISIS។

តាមការបញ្ជាក់របស់រដ្ឋាភិបាលបានឲ្យដឹងថា «យោធាបានចំណាយពេលវេលាជិត ៥ខែ ក្នុងបណ្តេញក្រុមឧទ្ទាម Maute ដែលបានផ្តាច់ជីវិតសមាជិកក្រុមនេះជាង ៨០០នាក់ ក្នុងនោះមានទាំងអ្នកប្រយុទ្ធ មកពីបរទេសផងដែរ»។ បន្ថែមពីនេះ ខាងរដ្ឋាភិបាលវិញ យោធាសរុប ១៦២នាក់បានស្លាប់ និងជនស៊ីវិល ៤៧នាក់បាត់បង់ជីវិត ក្នុងសង្គ្រាមដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃទី២៣ ខែឧសភា រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧៕

ដកស្រង់ពី៖ Fresh News