Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជប៉ុន កំពុងស្វែង រកកិច្ចព្រមព្រៀង ពីសហព័ន្ធ អារ៉ាប់រួម ដើម្បីបន្ដកិច្ច សន្យាប្រេងរបស់ខ្លួន

  • បោះពុម្ព

តូក្យូៈ រដ្ឋមន្ត្រីការបរទេស ជប៉ុន លោក Taro Kono បានឲ្យដឹងថា ខ្លួនកំពុងស្វែង រកកិច្ច សហប្រតិបត្តិការ ពីសមភាគី របស់លោក នៅក្នុងប្រទេស សហព័ន្ធអារ៉ាប់រួម សម្រាប់ ការបន្តកិច្ចសន្យាប្រេង ដែលគ្រប់គ្រង ដោយក្រុមហ៊ុនជប៉ុន នេះបើយោងតាមការ ចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧។

 

ក្នុងអំឡុងពេលកិច្ចប្រជុំមួយនៅទីក្រុងអាប៊ុយដាប៊ី លោករដ្ឋមន្រ្តីការ បរទេសអេមីរ៉ាត អារ៉ាប់រួម បានឆ្លើយតបថា អេមីរ៉ាតអារ៉ាប់រួម យកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយជប៉ុន។

ប្រហែល ៦០ភាគរយនៃសិទ្ធិប្រេង ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនជប៉ុន នៅក្នុងវាលប្រេង នៅជិតឆ្នេរសមុទ្រ អាប៊ុយដាប៊ី Abu Dhabi ត្រូវបានកំណត់ថា នឹងផុតកំណត់នៅខែមីនា ខាងមុខ ហើយទីក្រុងតូក្យូ សង្ឃឹមថាពួកគេនឹងត្រូវពង្រីកនៅពេល ដែលអេមីរ៉ាតអារ៉ាប់រួម ជាអ្នកផ្គត់ផ្គង់ប្រេងធំទីពីរដល់ប្រទេសជប៉ុន បន្ទាប់ពីអារ៉ាប៊ីសាអូឌីត ៕

ដកស្រង់ពី៖ដើមអម្ពិល