Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្លើងឆេះព្រៃ នៅកាលីហ្វ័រនីញ៉ា បន្តកាន់តែខ្លាំងឡើងៗ មានទំហំធំជាង ក្រុងញ៉ូវយ៉កទៅទៀត

  • បោះពុម្ព

កាលីហ្វ័រនីញ៉ា ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ថា ករណីភ្លើងឆេះព្រៃ ដែលបំផ្លិចបំផ្លាញដ៏ខ្លាំង នៅតំបន់ភាគខាងត្បូង នៃរដ្ឋកាលីហ្វ័រនីញ៉ា បានរីក កាន់តែធំឡើងៗ គួរឲ្យកត់សម្គាល់ គឺមានទំហំធំជាងក្រុងញ៉ូវយ៉កទៅទៀត ។

ភ្លើងឆេះកើតឡើងនៅ Thomas ក្នុងសង្កាត់ Ventura និងរដ្ឋ Santa Barbara បានគ្រប ដណ្តប់លើផ្ទៃដីព្រៃ ប្រមាណ២៣០.០០០ហិកតាកាលពីសប្តាហ៍មុន ។ ដោយសារកម្លាំងខ្យល់បក់ខ្លាំង វាបានក្លាយទៅជាភ្លើងឆេះព្រៃដ៏ធំបំផុតទី៥ នៅក្នុងប្រវត្តិ សាស្រ្ត ដែលមាននៅក្នុងកំណត់ត្រា បន្ទាប់ពីវាបានកើនឡើងជាង៥០.០០០ហិកតា ក្នុងមួយថ្ងៃ ។ អ្នកស្រុកនៅតាមសហគមន៍ ឆ្នេរសមុទ្រ ត្រូវបានបញ្ជា ឱ្យចាកចេញបន្ទាន់ ៕

ដកស្រង់ពី៏៖ដើមអម្ពិល