បណ្តាញសង្គម

ឥណ្ឌូនេស៊ី ដុតទង់ជាតិអាមេរិកចោល ក្នុងថ្ងៃទី៤នៃការតវ៉ា ស្តីពីទីក្រុងយេរូសាឡឹម

បរទេស៖នៅថ្ងៃទី៤នៃការតវ៉ា ក្នុងប្រទេសឥណ្ឌូនេស៊ី ប្រឆាំងនឹងការសម្រេចចិត្ត របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលទទួលស្គាល់ ទីក្រុងយេរូសាឡឹម ថាជារដ្ឋធានីប្រទេសអ៊ីស្រាអែល ក្រុមសកម្មជន តាមសេចក្តីរាយការណ៍ បានដុតទង់ជាតិសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅខាងមុខស្ថានទូតអាមេរិក ក្នុងទីក្រុងហ្សាកាតា។

គេហទំព័រព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ បានឲ្យដឹងថា នៅថ្ងៃចន្ទនេះ អ្នកតវ៉ាជាច្រើនរយនាក់ មកពីក្រុមយុវជនឥស្លាម បានដង្ហែរក្បួន នៅខាងក្រៅស្ថានទូតអាមេរិក ដុតទង់ជាតិ រូបថតរបស់លោក ត្រាំ និងរូបថតរបស់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌានេស៊ី គឺមានការគាំទ្រដ៏ខ្លាំងក្លា ចំពោះពួកប៉ាឡេស្ទីន ជាយូរយារមកហើយ ហើយក៏មានការ តវ៉ាស្រដៀងគ្នានោះ ត្រូវបានគេរៀបចំធ្វើឡើង នៅក្នុងទីក្រុងដទៃៗ ទូទាំងឥណ្ឌូនេស៊ី ដែលជាប្រទេសមានមូស្លីមច្រើនបំផុត ក្នុងពិភពលោកផងដែរនេះ៕ 

ដកស្រង់ពី៖ដើមអម្ពិល